header ads

Sponsor

រិទ្ធី

លោក មួង សូនី តំណាងក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមការងារ១០០រាត្រី បានរាយការពីរបាយការណ៍នៃរាត្រីទី៣៤ ស្តីពីស្ថានភាពភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ ជាប់ខេត្តអាំងយ៉ាង ប្រទេសវៀតណាម នៅក្នុងចន្លោះបង្គោលព្រំដែន២៦៥-២៧៥។ នេះបើយោងតាមវិដេអូររយៈពេលជា៧នាទីដែលបានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់បក្ស CNRP។ ក្រុមការងារ១០០រាត្រី ដែលជាគំនិតផ្តួចផ្តើមរបស់សពលោកបណ្ឌិត កែម ឡី បានរកឃើញ៥ចំណុចដែលបង្ហាញថាភូមិថ្ម៣ដុំនឹងបាត់បង់ទៅប្រទេសវៀតណាមដូចទឹកដីកម្ពុជាក្រោម។

ចំណុចទី១- នៅភូមិថ្ម៣ដុំ ស្ទើរតែទាំងអស់មានតែពលរដ្ឋវៀតណាម ពួកគេប្រកបរបរជំនួញ លក់ដូរ ទំនិញដែលនាំចូលពីប្រទេសថៃ សិង្ហបុរី ឆ្លងកាត់តាមផ្លូវ១២៩បេ។ ពួកគេមិនចេះនិយាយភាសាខ្មែរ ។

២-រចនាបថ នៃការសាងសង់អគារ ផ្ទះសំប៉ែង និងការរស់នៅរបស់ប្រជាជនវៀតណាមានរបៀបរៀបរយបែបវៀតណាម ដូចជាអគារកាស៊ីណូ ដែលសាងសង់នៅចន្លោះឆ្នាំ២០០៥។  

៣-បើទោះបីជាមានច្រករមៀង ប៉ុន្តែពុំប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្មែរទេ មានតែប៉ុស្តិ៍ត្រួតពិនិត្យរបស់វៀតណាមនៅជាប់បង្គោលព្រំដែនលេខ២៦៥ អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀត ពលរដ្ឋវៀតណាមច្រើនណាស់រស់នៅជាប់ព្រំដែន ភូមិថ្ម៣ដុំ តែផ្ទុយស្រលះ គ្មានប្រជាពលរដ្ឋខ្មែររស់នៅច្រើននៅភូមិថ្ម៣ដុំនោះទេ។

៤-ថ្វិតភូមិថ្ម៣ដុំ ស្ថិតក្នុងទឹកដីខ្មែរ កម្រមានប្រជាជនកម្ពុជាតិចេញចូលទៅលេងទីនោះណាស់ គ្មានផ្លូវ​ មានតែមធ្យោបាយតាមផ្លូវទឹក ផ្ទុយទៅវិញ វៀតណាមមានទាំងផ្លូវទឹក និងផ្លូវគោកសម្រាប់មកភូមិថ្ម៣ដុំ។ ដោយឡែកចំណុច៥-ភូមិថ្មបីដុំ គ្មានអត្តសញ្ញាណជាខ្មែរទេ ក្នុងវត្តអារាមគ្មានសាលារៀន មានតែថ្ម៣ដុំដែលពលរដ្ឋខ្មែរអះអាងថាជារបស់ខ្មែរ ។

ក្រុមការងារ១០០រាត្រី បានធ្វើការសន្ធិដ្ឋានថាក្រោយការសិក្សាស្រាវជ្រាវ និងការរកឃើញក្នុងកត្តាទាំង៥ខាងលើនេះ អាចសន្និដ្ឋានបានថា ភូមិថ្មបីដុំ ដែលស្ថិតក្នុងឃុំថ្ម៣ដុំ ស្រុកបូរីជលសារ ខេត្តតាកែវនឹងបាត់បងទៅជាទឹកដីវៀតណាមនៅពេលខាងមុខ ពីព្រោះវៀតណាមមានផស្តុតាងដែលអាចបញ្ជាក់ថាភូមិនោះជាទឹកដីរបស់ពួកគេ។

សូមអញ្ជើញតាមដានទស្សនាវិដេអូររបស់ក្រុមការងារ១០០រាត្រីដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post