header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ រថយន្តស្ទូចដឹកដើមធ្នង់ពេញ បម្រុងលោតឆត្រចូល ទៅលក់ក្នុងរាជធានីភ្នំពេញ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺបង្ក្រាបបាន កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់លោកចេង រដ្ឋា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺបាននិយាយឲ្យដឹងថា រថយន្តដឹកឈើធ្នង់ ដែលបង្ក្រាបបាននោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជារបស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទិក ពាក់ស្លាកលេខ ភ្នំពេញ 3A0904 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ ។

លោកបានបន្តទៀតថា នៅក្នុងរថយន្តស្ទូច ដែលឃាត់នោះមានដើមធ្នង់ចំនួន៨ដើម ដែលក្រុមឈ្មួញបានដឹកចេញពីតំបន់ស្រុកភ្នំស្រួច ដើរទិញពីប្រជាពលរដ្ឋយកទៅលក់ឲ្យឈ្មួញនៅឯរាជធានីភ្នំពេញបន្តទៀត ដែលសុទ្ធសឹងជាឈើប្រណីតមានតម្លៃថ្លៃៗ ហើយបច្ចុប្បន្នកម្រមានទៀតផង ។ លោកបានបន្តទៀតថា ក្រោយពីឃាត់បានរថយន្តដឹកឈើធ្នង់ខាងលើនេះរួចហើយ ធ្វើកំណត់ហេតុដកហូតកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើតាមច្បាប់រដ្ឋបាលព្រៃឈើ ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនិយាយថា រាល់យប់ថ្ងៃគឺគេតែងតែឃើញរថយន្តដឹកដើមឈើប្រណីតៗ ប្រភេទបេង ធ្នង់ ក្រញូង ជាច្រើនរថយន្តសម្រុកដឹកយកទៅលក់តាមស្តង់ ដែលនៅទទួលចាំទិញយកទៅលក់បន្តឲ្យអ្នកមានលុយ អ្នកធំៗ អ្នកមាន ឧកញ៉ា ក្នុងតម្លៃមួយដើមមិនក្រោម៥០០ដុល្លារនោះទេ ។ ទើបបានជាមានក្រុមឈ្មួញសម្រុកដឹកឈើដើមធ្នង់ និងប្រភេទឈើប្រណីតទាំងយប់ទាំងថ្ងៃយកទៅភ្នំពេញនោះ អ្នកណាសំណាងល្អរត់គេចរួចទៅ អ្នក ដែលសំណាងមិនល្អជំនាញបង្ក្រាបបានទៅ ។

ប្រភពពីអ្នកដឹកឈើធ្នង់ខាងលើនិយាយថារូបគេបានទិញដើមឈើប្រណីតប្រភេទធ្នង់នេះពីប្រជាពលរដ្ឋនៅតាមភូមិ តាមវាលស្រែនានា នៅក្នុងភូមិព្រៃខ្លា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជួនកាលពួកគេទៅទិញរហូតកោះកុង ស្រុកកំពង់សិលា ខេត្តព្រះសីហនុក៏មាន ដែល ហើយនៅតាមផ្លូវពួកគេបានបង់លុយឲ្យជំនាញគ្រប់អស់ហើយ លើកលែងតែគ្រូបង្រៀន និងគ្រូពេទ្យតែប៉ុណ្ណោះ ។ ដូចជាលោកហ៊ន ធា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង លោក ឡាង អូន នាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត ក៏បង់ឲ្យមិន ដែលខាននោះ ដែល ដូចនេះទើបពួកគេអាចរកស៊ីបាន បើមិនបង់លុយឲ្យទេ ពួកគេមិនអាចបើករថយន្តចេញសូម្បីតែមួយជំហ៊ានឡើយ ច្បាស់ជាត្រូវចាប់បង្ក្រាបជាក់ជាមិនខានឡើយ ។

នេះជាការលើកឡើងរបស់ក្រុមអ្នកដឹកឈើប្រណីតលក់ប៉ុណ្ណោះ អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោក ហ៊ន ធា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង និងលោកឡាង អូន នាយសង្កាត់រដ្ឋបាលព្រៃឈើ គីរីវ័ន្តបាននោះទេ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនងឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post