header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ថាន់ ឡេង ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។

ការសម្រេចរបស់លោកចៅក្រមនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក កុល បុន បានបញ្ចប់ការស៊ើបសួរ និងបានសម្រេចចោទប្រកាន់លើជនសង្ស័យពីបទប្រព្រឹត្តអំពើអាសលើអនីតិជន អាយុក្រោម១៥ឆ្នាំ តាមមាត្រា៤៣ ច្បាប់ស្តីពី ការបង្ក្រាបអំពើជួយដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ។

សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិអង់គ្លេសម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើទិញពេស្យាចារកុមារ អាយុក្រោម១៥ឆ្នាំ។

លោកវរសេនីយ៍ឯក លៅ លីន នាយការិយាល័យការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ដីឡូតិ៍លេខ១៩ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក លៅ លីន បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ជនសង្ស័យបាននាំក្មេងប្រុសចំនួន៤នាក់ ចូលទៅផ្ទះជួលរបស់ខ្លួន។ ដោយមានការសង្ស័យសមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញារង គុជ គឹមឡុង ដើម្បីស្នើសុំត្រួតពិនិត្យផ្ទះជួលខាងលើ។ ក្នុងការត្រួតពិនិត្យ និងដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចបានរកឃើញថា នៅក្នុងផ្ទះជនសង្ស័យ មានជនសង្ស័យ និងកុមារចំនួន៤នាក់ ហើយសមត្ថកិច្ចក៏បានអនុវត្តន៍តាមនីតិវិធី និងបាននាំជនសង្ស័យ និងគ្រឿងអេឡិចត្រូនិចមួយចំនួន ព្រមទាំងកុមារ៤នាក់ មកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ឯក បញ្ជាក់ទៀតថា តាមការឆ្លើយបំភ្លឺរបស់កុមាររងគ្រោះ និងតាមការបំភ្លឺដើមបណ្តឹង ជាម្តាយកុមាររងគ្រោះ ព្រមទាំងការបំភ្លឺរបស់សាក្សី ជនសង្ស័យបានប្រើប្រាស់មធ្យោបាយជាច្រើនដើម្បីទាក់ទាញកុមាររងគ្រោះដូចជា៖ ឲ្យប្រាក់កាស, ទិញទូរស័ព្ទឲ្យ, ទិញចំណីអាហារឲ្យញ៉ាំ, នាំដើរលេង, ទិញសម្លៀកបំពាក់ឲ្យ, ទិញសម្ភារៈសិក្សាឲ្យ, ទិញកង់ឲ្យជាដើម។

លោកវរសេនីយ៍ឯក បន្តថា សមត្ថិកច្ចសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើរួមភេទ និងរំលោភបំពានផ្លូវភេទលើកុមារ ដោយប្រើប្រាស់សម្ភារៈ ប្រាក់កាស ជាការអូសទាញ និងសម្រេចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post