header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គួរឲ្យអាសូណាស់ ! បុរសវ័យចំណាស់ម្នាក់កំពុងរើសអេតចាយនៅលើគំនរសំរាមសុខៗ ត្រូវអាប៊ុល ថយកិនខ្ទេចខ្លួនស្លាប់បាត់បង់ជីវិត យ៉ាងអាណោច អធម៌ ចោលប្រពន្ធវ័យក្មេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវយេលាម៉ោង០៦ល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបរិវេណទីលានចាក់សំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ទឹម ធា ភេទប្រុសអាយុ៥២ ឆ្នាំមុខរបរ រើសអេតចាយ ស្នាក់នៅក្បែទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកប្រពន្ធជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុផា ភេទស្រីអាយុ២៨ ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅជាមួយគ្នា។ ដោយឡែកអ្នក បើកអាប៊ុលមិនបានស្គាល់អត្ដសញ្ញា បន្ទាប់ពីកើត ហេតុបានគេចខ្លួនបាត់ស្រមោល។

បើតាមសម្ដីស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៤គាត់និងប្ដីបាននាំគ្នាហូបបាយនៅកន្លែង រួចប្ដីគាត់បានដើរទៅរើសអេតចាយមុន ពេលដែលទៅរើសអេតចាយនោះក៏មានរថយន្ដចាក់សំរាមបើកមក ហើយប្ដីរបស់គាត់បានគេចចុះគេចឡើងបណ្ដាលឲ្យដួលផ្កាប់មុខ ខណៈដែលដួលនោះក៏ត្រូវអាប៊ុល(អាឈួស)រយ៉ែថយក្រោយក៏កិនប្ដីរបស់គាត់ស្លាប់ភ្លាមមួយរំពេច បន្ទាប់មកអ្នកបើកអាប៊ុលបាន បើកចេញពីកន្លែងកើតហេតុ រួចចុះរត់គេចខ្លួនបាត់ សម្រោល ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលរើសអេត ចាយនៅលើគំនរសំរាមបានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងពិនិត្យនិងធ្វើកំណត់ហេតុ រួចសមត្ដកិច្ចបានហៅរថយន្ដសាម៉ុយដឹកយកទៅតម្កល់នៅវត្ដឬស្សីសាញ់ ដើម្បីធ្វើកោសលល់និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post