header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅថ្ងៃ សៅរ៍ ១០រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវេលាម៉ោង៩:៣០នាទី នៅ​ចំណុច ក្រោមស្ពានអាកាស ស្ទឹងមានជ័យ មានរថយន្តមួយគ្រឿង មួយតោន កន្លះ ពាក់ស្លាកលេខ 2AE-2856 ភ្នំពេញ បានដឹក សំរាម យកមក បោះចោល នៅ​ក្រោម ស្ពាន ត្រូវបានកម្លាំងប្រជា​ការពារ ឃាត់បាន។

បច្ចប្បន្ន ម្ចាស់ រថយន្ត និង រថយន្ត ត្រូវបាន អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ និង សង្កាត់ ស្ទឹងមានជ័យទី២ សហការ រាយការណ៍ជូនរដ្ឋបាលខណ្ឌមានជ័យ ដើម្បីមាន វិធានការ។

តាមបញ្ជា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឱ្យ មន្ត្រី បរិស្ថាន ខណ្ឌមានជ័យ ចុះធ្វើ កំណត់ហេតុ នាំយក រថយន្ត និង ម្ចាស់រថយន្តទៅកាន់ សាលា ខណ្ឌមានជ័យ ធ្វើ ផាកពិន័យ តែម្តង ចំពោះទម្វី បែបនេះ មហាជន គាត់ស្អប់ខ្ពើម ជាទីបំផុត។

សំនួរសួរថា តើពួកគាត់ បានឃើញ សមិទ្ធផលដ៏ស្កឹមស្កៃ គឺ ស្ពានអាកាសស្ទឹងមានជ័យ ដែឫទេ? សំនួរសួរថា តើពួកគាត់មានបេះដួងជាមនុស្ស ដែឫទេ? សំនួរសួរថា តើ​ពួកគាត់​មាន បំណងអ្វី?

ជាចុងក្រោយ បើបងប្អូន ប្រជា​ពលរដ្ឋ នៅក្នុង មូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី១ មាន បញ្ហា ប្រឈម កើតឡើង សូម ជួយ ផ្តល់ព័ត៌មាន អ្នកនៅជិត បំផុត មួយ លោក មេភូមិ​យើង រឺ សមត្ថកិច្ចនគរបាលប៉ុស្តិ៍​យើង និង រដ្ឋបាល សង្កាត់​យើង និង តាមព័ត៌មានសង្គម ហ្វេសបុក សាលាសង្កាត់ក៏បាន រងចាំទទួល 24/24៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post