header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ អគ្គិភ័យឆេះតូបលក់ប្រេងសាំងរបស់អ៊ីច្រិប បណ្ដាលឲ្យរាលដាលឆេះអស់រថយន្ត៤គ្រឿង ម៉ូតូ៣គ្រឿង ខណៈស្នាក់ការប្រៃសណីយ៍ ឆអអស់ប្រមាណ៥០% ទាំងកណ្ដាលថ្ងៃត្រង់ នាវេលាម៉ោង១១ ថ្ងៃទី៤ ខែវិច្ឆិកានេះ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុង និងខេត្តព្រះសីហនុ។

បើតាមសេចក្ដីរាយការណ៍បឋមរបស់សមត្ថកិច្ចក្រុងព្រះសីហនុ ករណីអគ្គិភ័យនេះ នៅមិនទាន់ដឹងពីមូលហេតុឡើយ ប៉ុន្តែវាបានឆេះបំផ្លាញតូបលក់ប្រេងរបស់អ៊ីច្រិប ហើយបន្តឆាបឆេះម៉ូតូ២គ្រឿង ម៉ូតូរ៉ឺម៉កកង់បី ១គ្រឿង រថយន្ត៤គ្រឿង បណ្ដាលឲ្យខូចខាតទាំងស្រុង។ ចំណែក ស្នាក់ការប្រៃសណីយ៍របស់រដ្ឋ ដែលជាប់ទីតាំងឆេះខូចខាតអស់៥០% និងខូចខាតប្រេងអស់មួយចំនួនធំ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ចបានអន្តរាគន៍បាញ់ពន្លត់ភ្លើងបាន១០០%ហើយ ដោយមិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។ សមត្ថកិច្ចក៏នៅកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ ដើម្បីស្វែងរកប្រភពបង្កឲ្យមានអគ្គិភ័យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post