header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីមានអាជីវករមួយចំនួន តែងតែឆ្លៀតឱកាសដំឡើងថ្លៃសេវាកម្មនានា នៅក្នុងឱកាសបុណ្យជាតិ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវ ទៅដល់ភាគីពាក់ព័ន្ធទាំង អស់​ត្រូវមានការអប់រំ និងត្រួតពិនិត្យអាជីវករនៅខេត្តកោះកុង កុំឲ្យដំឡើងថ្លៃសេវាកម្មហួសហេតុពេក នាឱកាសពិធីអបអរបុណ្យសមុទ្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យសមុទ្រ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង ខុន ថា ការងារធំៗ ក្នុងការរៀបចំព្រឹត្តិការណ៍ បុណ្យសមុទ្រនៅខេត្តកោះកុង ត្រូវបានត្រៀមចំរួចរាល់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា “ត្រូវមានការអប់រំ និងត្រួតពិនិត្យអាជីវករទាំងអស់នៅខេត្តកោះកុង សូមកុំដំឡើងថ្លៃសេវាកម្មហួសហេតុ។ ក៏សូមឱ្យប្រជាពលរដ្ឋអញ្ជើញ ទៅចូលរួមកម្សាន្តបុណ្យសមុទ្រកុំបីខាន”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post