header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិឡាវ២នាក់ និងគ្រឿងញៀនម្សៅសថ្លា១គីឡូក្រាម។

ការបង្ក្រាបនេះ ធ្វើឡើងកាលពី​ថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះ បានបញ្ជាក់ថា ជនជាតិឡាវទាំង២នាក់ ទី​១/ឈ្មោះ សុខ ថាវង្ស ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប៉ូលិ​សអន្ដោប្រវេសន៍ឡាវ។ ២/ឈ្មោះ ម៉ាន់ គីតា ភេទប្រុស អាយុ៤៦ឆ្នាំ។

ក្នុងករណីបង្ក្រាបគ្រឿងញៀននេះ បញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ដោយទទួលបញ្ជាពីសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ​នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក ទី សុវណ្ណថាល់ និងមានការសហការពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចរៀបចំឯកសារបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post