header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកស្គាល់គ្នា យកទៅបញ្ចាំបានលុយចំនួន២០០ដុល្លារចាយអស់ ចុងក្រោយម្ចាស់ម៉ូតូតាមរកឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥៖០០នាទី ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉េន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ គង់ ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ។

សម្ភារបាត់បង់រួមមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-8718 (របស់ជនរងគ្រោះ)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦៖៤០នាទី ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនទុកនៅមុខបន្ទប់ជួល (ចំណុចកើតហេតុ) រួចបានយកកូនសោម៉ូតូទុកនៅលើតុក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យ ត្រូវជាមិត្តភក្ត្រិស្គាល់គ្នា និងស្នាក់នៅបន្ទប់ជួលជិតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ជនរងគ្រោះលេង ពេលជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យបានលួចយកកូនសោម៉ូតូពីលើតុ រួចចាក់បញ្ឆេះម៉ូតូជិះចេញយកនៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៧០០ដុល្លារ។ លុះជនរងគ្រោះចុះមករកម៉ូតូរបស់ខ្លួន មិនឃើញ ក៏មានការសង្ស័យទៅលើជនសង្ស័យ រួចបានដើររកជនសង្ស័យឃើញម្តុំខាងក្រោយឡឺប្រេស៊ីដង់ និងសួរនាំហើយនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោតទប្រកាន់ជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post