header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សាទៅលើនារីខ្មែរ ដោយសាររឿងឲ្យលុយស្រី ដើម្បីនាំទៅដេក តែអ្នកទទួលលុយបានហើយ បែរជាគេចទៅបាត់ ជនបង្កឃើញនារីរងគ្រោះ ស្មានតែនារីនឹងហើយ វាយប្រ៉ាវ តាមពិតនាងអត់ដឹងអីផង ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង

ហេតុការណ៍ខាងលើនេះ  បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនបង្កឈ្មោះ លាង វូ (liang wu) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាស៊ី​ណូក្រោន។ ចំណែកជនរងគ្រោះ ឈ្មោះ ញាញ ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បំរើការនៅខារ៉ាអូខេ សិន ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុបង្កឡើងដោយសារច្រឡំមនុស្ស ព្រោះមុនពេលកើតហេតុជនជាតិចិនរូបនេះ បានឲ្យ​ប្រាក់ទៅនារីបម្រើ​ការនៅខារ៉ាអូខេម្នាក់ ចំនួន១០០$ ដើម្បីយកនារីនោះទៅដេក ក្រោយមក​នារីនោះបានយក​លុយ រួចនាងក៏គេចបាត់ បន្ទាប់មកជនជាតិចិននោះ បានឃើញជនរងគ្រោះ ដោយស្មានថា ជានារីដែលយកលុយខ្លួន ក៏ប្រើហិង្សាតែម្តង។

ករណីខាងលើ ជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post