header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីជាមេតុងទីនម្នាក់ ឆបោកលុយរាប់មិនដុល្លារ មិនព្រមសង ត្រូវកូនតុងទីនចំនួន២នាក់ ​ព្រួតគ្នា​ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីសង្ស័យឈ្មោះ ឆេង សារ៉ា អាយុ៣៤ឆ្នាំ មុខរបរ ជាមេតុងទីន និងជាអ្នកគួកជេរ ដី ផ្ទះ មានទីលំនៅមិនច្បាស់លាស់​ ម្តងថា នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ម្តងថានៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសមាជិកអ្នកលេងតុងទីន ខាងលើ បានឲ្យដឹងថា ពួកគាត់លេងតុងទី មានក្បាល២ម៊ឺ​ន ក្បាល​១០០ដុល្លារ ក្បាល២០០ដុល្លារ ហើយស្រ្តីឈ្មោះ ឆេង សារ៉ា ជាមេតុងទីន ក្រុមគាត់មានគ្នា២០នាក់ ហើយក៏នៅមានក្រុមផ្សេងៗទៀតដែរ ដែលពួកគាត់ មិនដឹងអស់។

ប្រភពបន្តទៀតថា មេតុងទីន ប្រើល្បិចបោកប្រាស់ ក្នុងរូបភាពភូត កុហក់ ថ្ងៃនះ សប្តាហ៍នេះ ឬខែនេះ មេតុងទីនប្រាប់ថា កូនឈ្មោះនេះ ឈ្មោះនោះ ដេញបាន តែធាតុពិត គ្មានកូនៗណាដេញបានឡើយ ចម្លើយឆ្លើយប្រាប់ចេញពីពីមាត់ខ្លួនឯង លុះរហូតអស់មនុស្ស អ្នកលេង កូនៗ ម្នាក់ៗសុទ្ធតែសំអាងថាខ្លួន កើបលុយ ក្រោយគេគ្រប់គ្នា តែលុយមិនដឹងថានៅឯណា រហូត បែកធ្លាយរឿង ទើបដឹងថាមេបោកប្រាស់ ធ្វើឲ្យម្នាក់ៗ ខាតបង់ អស់លុយ រាប់រយ ពាន់ ដុល្លារ។

ក្រោយពីដឹងថា មេតុងទីនបោកប្រាស់ គ្មានលុយសងទៅកូនៗវិញ ទើបសមាជិកអ្នកលេង ចំនួន២០នាក់ សហការណ៍រួមគ្នា ចាប់ឃាត់ខ្លួន មេតុងទីនប្រគល់ឲ្យសមត្ថកិច្ច នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ស្រ្តីសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ២នាក់ ដើម្បីសាកសួរ និងកសាងសំណុំរឿង អនុវត្តន៍ទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post