header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបភាពឯកឧត្តម ម៉ែន  វិបុល  អភិបាលនៃគណៈអភបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងលោក លោកស្រី ដែលជាតំណាងអង្គការសង្គមស៊ីវិលនានាក្នុងខេត្ត ។ 

មានប្រសាសន៍ក្នុងការបើកអង្គវេទិកានាឱកាសនោះ ការបញ្ជាក់ជូនពីគោលបំណងនៃការរៀបចំវេទិកានៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការគុណ ចំពោះមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដែលបានសហការរៀបចំវេទិកានេះឡើង និងសម្ដែងនូវការកោតសរសើរចំពោះមន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ អស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល កន្លងទៅ បានល្អប្រសើរ ។ 

ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូល ចូលរួមបញ្ចេញមតិយោបល់ឲ្យបានផុលផុស ជួយគាំទ្ររាល់គម្រោងដែលបានលើកឡើង និងធ្វើយ៉ាងណាបង្រួមសកម្មភាពក្រៅគម្រោងឲ្យនៅតិច ដោយបញ្ចូលសកម្មភាពទាំងនោះទៅក្នុងគម្រោងឲ្យបានច្រើន ធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ខេត្ត កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍ធ្វើយ៉ាងណាអោយទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស និងត្រូវខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល អោយបានល្អប្រសើរផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post