header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ យ៉ាងហោចណាស់មានកម្មករចំនួន៥នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូ​នទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តយីឌុបដឹកដំឡូងមី រេចង្កូតក្រឡាប់ផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង​១២នឹង២០នាទីថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ​ នៅចំណុចផ្លូវជាតិ៧​៦ ចំណុចគីឡូម៉ែតលេខ១៤​ ភូមិជើងឃ្លេ​ ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ​ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះ ម៉ាក​ហ៊ី​យ៉ាន់ដាយ​ ពណ៌ស ស្លាកលេខ​ កំពង់ចាម 3A.2229 បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ៤២ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ ធ្វើ​ដំណើរពីទិសខាងកើត​ ទៅទិសខាងត្បូង​ នឹងមាន​ដឹក​កម្មករអង្គុយ​លើ​ដំឡូងចំនួន​២៧នាក់​ បណ្ដាលឲ្យរងរបួសធ្ងន់​ ៥នាក់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល​។

ក្រោយកើតហេតុ រថយន្តរង់ការខូចខាត​ធ្ងន់​  ត្រូវបាន​សមត្ថកិច្ច​អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post