header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ ស្ត្រីម្នាក់​បានប្រកាសស្វែងរកកូនរបស់ខ្លួន ដែលជាកីឡាករប្រណាំងទូក«ង» ខណៈមកប្រណាំង​នៅក្រុងភ្នំពេញ កាលពីថ្មីៗកន្លងមក ហើយមកដល់ពេលឥឡូវនេះ មិនទាន់ឃើញ​ត្រឡប់ទៅដល់ផ្ទះសម្បែងវិញទេ ធ្វើឲ្យក្រុមគ្រួសារមានការបារម្ភជាខ្លាំង ហើយសូមប្រកាសដំណឹងស្វែងរកជាសាធារណៈ និងអំពាវនាវ​បងប្អូនប្រជាពលរដ្ឋណាបានប្រទះឃើញ ដូចមានភ្ជាប់អត្តសញ្ញាណប័ណ្ណមួយសន្លឹកនេះ មេត្តាជួយទំនាក់ទំនងតាមលេខទូរស័ព្ទ ទុកជាការធ្វើបុណ្យផងចុះ ។

ការប្រកាសស្វែងរកនេះ បានសរសេរថា ៖«នាងខ្ញុំឈ្មោះ ឈន គឹមលន បានបាត់កូនឈ្មោះ ជេន បូរ៉ា កីឡាករទូក ង នៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ បាត់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងភ្នំពេញ ក្រោយពេលចប់បុណ្យអុំទូក ។

ដូចបានជម្រាបជូនខាងលើ បើបងប្អូនណាបានឃើញ ទំនាក់ទំនងមកលេខទូរស័ព្ទ ០១១ ៧៨ ៤២ ៧២, ០៩៧ ៥៩ ៨៧ ៩៧៨ ។ សូមអរគុណ! » ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post