header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះទៅឲ្យ​ក្រុមហ៊ុន​ ណឹម​ ម៉េង​ បញ្ឈប់ចាក់ដីលុបប្រឡាយរំដោះទឹកជាបន្ទាន់ ស្របពេលដែលសាលារាជធានីភ្នំពេញ កំពុងតែស្តារប្រព័ន្ធប្រឡាយមួយចំនួន នៅក្នុងក្រុង ដើម្បីរំដោះទឹកភ្លៀងនារដូវវស្សានេះ តែបែរជាលោកផ្កាយ៣ ណឹម ម៉េង បានសម្រុកចាក់លុបប្រឡាយរំដោះទឹក នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រយៈពេល២ថ្ងៃ ទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ​ ខ្លាមានការលិចលង់ផ្ទះសម្បែងរបស់ពួកគាត់ នៅរដូវវស្សាខាងមុខ ទើបប្រញាប់​រាយការណ៍ជូនលោកចៅសង្កាត់ស្ទឹងមានជ័យ៣ ហើយលោកចៅសង្កាត់ ក៏បានរាយការណ៍ព័ត៌មាននេះជូនលោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យ។

បន្ទាប់ពីលោកអភិបាលខណ្ឌមានជ័យ ទទួលបានព័ត៌មានថា មានការចាក់ដីលុបប្រឡាយរំដោះទឹកហើយ លោកបានបញ្ជាឲ្យគណៈបញ្ជារការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបញ្ឈប់ និងឃាត់រថយន្តដឹកដី យីឌុប ចំនួន៦គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post