header ads

Sponsor

រិទ្ធី

ឯកឧត្តម ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ ដែលជា​កូនប្រុស​បង្កើត​របស់ឯកឧត្តម ជាម យៀប ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​ឯកឧត្តម លី ឡេង​។ នេះ​បើតាម​ព្រះរាជក្រឹត្យលេខនស/រកត/១១១៨/១២៥២ ​ចុះ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ធ្លាប់​កាន់តំណែង​ជា​អភិបាលរង​ខេត្តបាត់ដំបង មុននឹងផ្លាស់មកកាន់តំណែង​ជាអភិបាលរងខេត្ត​ត្បូងឃ្មុំ។ ចំណែកឯ ​ឯកឧត្តម លី ឡេង ត្រូវបានតែងតាំង​ជា​នាយក​ខុទ្ទកាល័យឯកឧ      ត្តម ស៊ីម កា អនុប្រធាន​ទីមួយ នៃ​ព្រឹទ្ធសភា​។​

ក្រសួងមហាផ្ទៃបានប្រាប់ពី​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលខេត្តត្បូងឃ្មុំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post