header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​ម្នាក់ ឃើញអ្នកជាប់បន្ទប់គ្នាដេកអត់បិតទ្វារបន្ទប់ ចូលទៅលួចចំនួន២០០ដុល្លារ ស្រាប់តែជនរងគ្រោះ​ដឹងទាន់ ឃាត់ខ្លួនឲ្យ​សមត្ថកិច្ច កាលពីវេលាម៉ោង៤ទៀបភ្លឺ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខសេ២៥ ក្រុម៥ផ្ទះលេខ៣៦ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ មុំ រ៉េនឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខសេ២៣ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ចំណែក​ជនងគ្រោះឈ្មោះ រិត រតនា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់​នៅបន្ទប់ជួលលេខសេ២៥៣ ផ្លូវបេតុង  ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មុនពេលកើតហេតុជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលើ បានចូលក្នុងបន្ទប់របស់ជនរងគ្រោះធ្វើសកម្មភាពបើកកាបូបលុយរបស់ជនរងគ្រោះ លួចយកលុយក្នុងកាបូបបានចំនួន ២០០ដុល្លារ ហើយជនសង្ស័យ បានចេញពីក្នុងបន្ទប់របស់ជនរងគ្រោះ ចូលក្នុងបន្ទប់ជួលរបស់ខ្លួនវិញ ភ្លាមនោះជនរងគ្រោះបានទូរសព្ទ័ប្រាប់អ្នកគ្រប់គ្រងផ្ទះជួល ហើយបាននាំខ្លួនខាងលើជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ ចំណែកលុយ​២០០ដុល្លារ ដកហូត​ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post