header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ យុវជន៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្រោយពួកគេ​ប៉ុនប៉ងធ្វើមនុស្សឃាតកម្មលើជនជាតិ២នាក់ ២កន្លែងផ្សេងគ្នា។

ករណីទី១ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២រំលងអធ្រាត្រយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យ ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិនម្នាក់ ខណៈជនរងគ្រោះកំពុងឈរបទជើងតូច បណ្តាលឲ្យរងរបួសធ្ងន់។

ករណីទី២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់​ នៅចំណុច ផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធី ចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ចំនួន២ករណីទៀតបានកើតឡើងជាបន្តបន្ទាប់ បង្កឡើងដោយជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិន២នាក់ ខណៈពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់​ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ រាជធានីភ្នំពេញ ភ្លាមៗ ។

បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១យប់​ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួករបស់ពួកគេបាន១នាក់ទៀត។

ជនរងគ្រោះទាំងពីរលើក ៖

ទី១: រងគ្រោះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI លិខិតឆ្លងដែនលេខៈ EE៤៤១២៤០៨ ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។

ទី២: រងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន២នាក់៖

១-ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ ២-ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ១-ឈ្មោះ យ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ អ្នកបើកម៉ូតូ )។ ២-ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ )។ ៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ )។

វត្ថុតាងចាប់យកបាន ៖ ដាវ១ដើម ដំបងដែករលាស់១ដើម និងម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១FP-៨៨១២ (មធ្យោបាយជិះធ្វើសកម្មភាព )។

ជនសង្ស័យទាំង៣នាក់នេះ បានសារភាពនៅសកម្មភាពដែលពួកគេ ប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន ) ដូចដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារជនសង្ស័យបានខឹងនិងជនរងគ្រោះ ដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់អោបមិត្តស្រីរបស់ជនសង្ស័យ ជាហេតុធ្វើអោយជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង ហើយម្យ៉ាងវិញទៀត ក្រុមជនសង្ស័យថា ពួកគេស្អប់ជនជាតិចិន ព្រោះជនជាតិចិនមកដល់ប្រទេសកម្ពុជា នៅពេលដែលផឹកស៊ី និងចេញពីធ្វើការ ដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរម៉ូតូឲ្យជៀស បែរជាស្រែជេរពួកគេទៅវិញ។

បច្ចុប្បន្ន​ជនសង្ស័យទាំង៣ខាងលើ ត្រូវបាន​កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post