header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសក្រុមអ្នកក្លាហាន ដែលដេញវាយឡាន និងវាយលោកបណ្ឌិត ស៊ុយ សារ៉េត ៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារតែ១៨ខែ ទោសសល់ពីនោះត្រូវព្យួរធម្មតា ក្រោមបទចោទប្រកាន់ទី១ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។      

សាលក្រមរបស់តុលាការ ក៏បានតម្រូវឲ្យក្រុមអ្នកក្លាហាន រួមគ្នាសងជនរងគ្រោះ ចំនួន៥០០លានរៀល ស្មើនឹង១២៥.០០០ដុល្លារ ពីឈ្មោះ អាន ផល្លី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ឈ្មោះ អាន វិនទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។

នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្រុមអ្នកក្លាហានបានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេពិតជាបាននាំគ្នាវាយកម្ទេចរថយន្ត និងវាយលោកបណ្ឌិត ស៊ុយ សារ៉េត រហូតរបួសយ៉ាងធ្ងន់ធ្ងរ។

មូលហេតុដែលពួកគេ ប្រើហិង្សាបែបនោះ ដោយសារតែមានគេស្រែកថា រថយន្តនោះបើកបរដោយជនជាតិចិន ដែលបុកមនុស្សស្លាប់ ហើយាព្យាយាមបើករត់គេច។ មេធាវីរបស់ជនរងគ្រោះបានទាមទារសំណង ចំនួន៣សែនដុល្លារ។

សមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនក្រុមជនជាប់ចោទជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធករណីប្រើហិង្សា លើលោកបណ្ឌិត ស៊ុយ សារ៉េត គ្រូបង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ កាលពីកាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

ហេតុការនៃអំពើហឹង្សាដែលផ្ដើមចេញពីគ្រោះថ្នាក់ចរាចរបន្តិចបន្តួចនោះគឺជាមេរៀនដ៏ជូរចត់សម្រាប់អ្នកបង្កគ្រោះថ្នាក់ហើយមិនព្រមឈប់យានយន្តដើម្បីដោះស្រាយបញ្ហា បែរជាបើករត់គេចធ្វើអោយមហាជនក្ដៅក្រហាយនិងស្អ់ខ្ពើមបំផុត ។ រៀនសូត្រដល់បណ្ឌិតតែមកល្ងង់មួយពេលបង្កើតរឿងធ្វើអោយមានវិប្បដិសារីមួយជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post