header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ម៉ី អាន បានឲ្យសារព័ត៌មានដឹងថា សមត្ថកិច្ចឆ្មក់ ​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់មួយគ្រឿង កាលពី​ល្ងាច ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ត្រង់ចំណុច​ផ្លូវលំ​ ជិត​ស្នាក់ការ​របៀង ស្ថិតនៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ ។ ​​

រថយន្ត​ដែល​សមត្ថកិច្ចចាប់ឃាត់​នោះ ម៉ាកហ៊ីយ៉ាន់ដាយ (​យី​ឌុប​)​ ពណ៌​ត្រេអ៊ី ក្បាល ​ពណ៌​ស ចង្កូត​ឆ្វេង ពាក់ស្លាកលេខ ​ស្វាយរៀង 3A-7788 ក្នុង​រថយន្ត​មាន​ផ្ទុក​ឈើមូល ​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ចំនួន ៣៧​កំណាត់ ក្នុងនោះ​រួមមាន​៖ ឈើ​កាប់​ថ្មីៗ​ ចំនួន ២៣​កំណាត់ និង​ឈើ​ចាស់​មាន​ចំនួន ១៤​កំណាត់​ ។ ​ 

ក្នុងការចាប់រថយន្ត​ដឹកឈើ​ខាងលើនេះ មិនត្រូវបានសមត្ថកិច្ចបញ្ជាក់​ពី​ការចាប់​តៃកុង និងជនជាមេខ្លោងកាប់ឈើនោះទេ ។

ប៉ុន្តែប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ដែល​សមត្ថកិច្ច​ចាប់បាន គឺ​មាន​ម្ចាស់​ឈ្មោះ ផាន់ ណា ត្រូវជា​ប្អូនប្រុស​លោក​ ឧកញ៉ា វី ដា​ ។ ​​

លោក ផាន់ ណា ភ្នាក់ងារសារព័ត៌មាន មិនអាចទំនាក់ទំនងដើម្បី​ស្នើ​ការឆ្លើយបំភ្លឺ​ ករណី​ដឹកឈើ​ល្មើស​ច្បាប់ខាងលើបាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ​ ។ ​​

លោក​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​នាំយក​ទៅ​រក្សាទុក នៅ​ស្នាក់ការ​បរិស្ថាន​ច្រក​របៀង របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post