header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែង: អាជីវករប្រកបមុខរបរលក់សាច់ជ្រូកបន្តិចបន្តួច នៅក្នុងផ្សារក្រមួនព្រៃព្នៅចាស់ ស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បាននាំគ្នាសម្តែងការខកចិត្ត យ៉ាងខ្លាំង ចំពោះអាជ្ញាធរ ឃុំព្រៃព្នៅ ខណៈ ដែលពួកគាត់នាំគ្នា ទៅធ្វើលិខិតអាជីវកម្មពិឃាតសត្វ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាក់ព័ន្ធ ពីមន្ត្រីជំនាញបានរួចរាល់ហើយ យកមកឲ្យមេឃុំស៊ីញ៉េ ទទួលស្គាល់ បែរជាអាជ្ញាធរ ឃុំមួយនេះ មិនស៊ីញ៉េឲ្យពួកគាត់ទៅវិញ ។

បើតាមក្រុមអាជីវករលក់សាច់ជ្រូក នៅក្នុងផ្សារក្រមួនព្រៃព្នៅចាស់ បានលើកឡើងដូចៗគ្នាថា ពួកគាត់មានមុខរបរលក់សាច់ជ្រូកបន្តិចបន្តួច នៅក្នុងផ្សារក្រមួននេះ គឺតាំងពី ឆ្នាំ១៩៨២មកម្ល៉េះ ហើយនៅ ឆ្នាំ២០១៥ ទើបនាំគ្នាចាប់ផ្តើម ធ្វើលិខិតអាជីវកម្មលក់សាច់ជ្រូក ទៅតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ដោយរត់ការខ្លួនឯង (ឡើងទៅធ្វើខ្លួនឯង) ក្នុងមួយ ឆ្នាំ បង់លុយអស់២០០ដុល្លារ យកមកឲ្យឃុំ ស៊ីញ៉េ មិនដែលមានអាជ្ញាធរ សួរដេញដោលអ្វីនោះទេ គឺស៊ីញ៉េឲ្យយ៉ាងលឿនបំផុត ។ ស្រាប់តែមកដល់ឆ្នាំ២០១៨នេះ ពួកគាត់បានឃើញសេចក្តីជូនដំណឹង ព្រះរាជក្រមលេខ នស\រកម\០១១៦\០០៣. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសុខភាពសត្វ និង ផលិតកម្មសត្វ ។

យោងតាមអនុក្រឹត្យលេខ១០៨.អនក្រ.ប្រក.ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ធាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និង ផលិតផលមានដើមកំណើតពីសត្វ ។ ប្រកាសលេខ ២២៦.ប្រក.កសក.ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ស្តីពីគំរូលិខិតអនុញ្ញាតទម្រង់បែបបទសុំបង្កើតសត្តឃាតដ្ធាន និងការធ្វើអាជីវកម្មពិឃាតសត្វ ។

ប្រកាស លេខ ១០១៣ សហវ.ប្រក.ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម.រុក្ខាប្រម៉ាញ់ និងនេសាទ ដោយឲ្យគេរត់ការឲ្យអស់ចំនួន៥០០$(ដុល្លារ) ហើយពេទ្យសត្វធ្វើឲ្យរួចរាល់ពេលយកមកឲ្យអាជ្ញាធរឃុំស៊ីញ៉េទទួលស្គាល់ដឹងឮ បែរជាមេឃុំឈ្មោះ កែវ ឈួន និង ឈ្មោះ ស៊ូ តុង ជំទប់ទី១ឃុំនិិយាយថាលិខិត ដែលមន្ត្រីពេទ្យសត្វធ្វើឲ្្យពួកគាត់(អាជីវករ)នោះថ្លែងក្លាយយកមកបន្លំភ្នែកគាត់(មេឃុំ)ទៅវិញ ដូច្នេះគាត់មិនស៊ីញ៉េឲ្យទេ បើទៅលក់នៅផ្សារថ្មី ទើបមេឃុំព្រមស៊ីញ៉េឲ្យ ។

មិនតែប៉ុណ្ណោះ លោក ស៊ូ តុង ជំទប់ទី១ឃុំបានប្រើពាក្យថា ឲ្យអាជីវករស្អីបន្តិចអាងអ្នកកាសែត បើខ្លាំងយកទៅឲ្យអ្នកកាសែតស៊ីញ៉េឲ្យទៅ ។

ក្រុមអាជីវករ បន្តទៀតថា ពួកគាត់មានមុខរបរបន្តិចបន្តួចក្នុងមួយថ្ងៃកាប់ជ្រូក មួយក្បាល លក់មិនអស់ផង ប៉ុន្តែហេតុតែចង់លក់ឲ្យស្របទៅតាមផ្លូវច្បាប់ និងបានបង់ព័ន្ធចូលរដ្ធ ទើបនាំគ្នារត់ទៅធ្វើច្បាប់មួយលើក ជាពីរលើក ទើបខាងពេទ្យសត្វធ្វើឲ្យ ។

លុះដល់បានលិខិតពីពេទ្យសត្វហើយ ពួកគាត់ ក៏យកមកឲ្យអាជ្ញាធរឃុំស៊ីញ៉េ បែរជាអាជ្ញាធរ មិនស៊ីញ៉េឲ្យ ធ្វើឲ្យពួកគាត់ ខកចិត្ត យ៉ាងខ្លាំង ចំពោះអាជ្ញាធរ ដែលពួកគាត់ខំនាំគ្នាបោះឆ្នោតគាំទ្រឲ្យជាប់ជាមេឃុំ បែរជាទៅបម្រើផលប្រយោជន៍បុគ្គលម្នាក់ ទុកឲ្យពលរដ្ធម្ចាស់ឆ្នោតរាប់រយនាក់ ជួបទុក្ខលំបាក ។

ហេតុដូច្នេះ ទើបនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ពួកគាត់ប្រមូលផ្តុំគ្នានៅសាលាឃុំបន្តទៀត តែត្រូវអាជ្ញាធរនិយាយ តែ៥ទៅ៦ម៉ាត់នាំគ្នាដើរគេចវេះ រត់ចេញពីសាលាឃុំបាត់ មិនទទួលខុសត្រូវឡើយ ។

ក្រុមអាជីវករផ្សារព្រៃព្នៅចាស់បន្តទៀតថា បើទោះបីអាជ្ញាធរខេត្តអនុញ្ញាត ឲ្យពួកគាត់លក់ដូរ នៅក្នុងកូនផ្សារក្រមួន​ព្រៃព្នៅចាស់នេះមក ពួកគាត់លក់មិន ដែលបានសុខស្រួលនោះទេ គឺតែងតែមានអាជ្ញាធរឃុំបានឃុបឃិតគ្នាជាមួយឈ្មោះ ហ៊ាន រី ប្រធានផ្សារព្រៃព្នៅថ្មី មកធ្វើទុក្ខបុកម្នេញ មិនចេះចប់មិនចេះហើយ រហូតមកដល់បច្ចុប្បន្ននេះ ។ ពួកគាត់ជាអាជីវករផ្សារព្រៃព្នៅចាស់ សូមសំណូមពរដល់ លោក ជា សុមេធី អភិបាលខេត្តមេត្តាជួយអន្តរាគមន៍ជូនពួកគាត់ផង ។

ពាក់ព័ន្ធបញ្ហានេះ លោក ជិន វិសាល ប្រធានផលិតកម្ម និង បសុព្យាបាលខេត្តព្រៃវែង បានឲ្យដឹងតាមទូរស័ព្ទថា មន្ត្រីជំនាញអត់មានហាមឃាត់អាជីវកររាល់ការមកធ្វើអាជីវកម្មលក់សាច់ជ្រូកនោះទេ ឲ្យតែមកធ្វើ គឺមន្ត្រីជំនាញរបស់លោកធ្វើឲ្យហើយ ចំពោះអាជ្ញាធរ ឃុំមិនស៊ីញ៉េឲ្យ ជារឿងរបស់អាជ្ញាធរ មិនពាក់ពន្ធ័ជាមួយគាត់ទេ ។

លោក សួន សុម៉ាលីន អភិបាលរងខេត្តបានប្រាប់ថា រូបលោកពុំទាន់ទទួលបានព័ត៌មាននេះទេ ចាំរូបលោកសួរទៅអភិបាលស្រុកសិន ។ លោក ហ៊ី ធួក អភិបាលស្រុកពារាំងបាននិយាយថា គាត់ចង់ឲ្យអាជីវករ ទៅលក់នៅផ្សារថ្មី ។

រីឯលោក កែវ ឈួន មេឃុំថា មិនស៊ីញ៉េឲ្យទេ ព្រោះឯកសារមិនទាន់ធ្លាក់ពីថ្នាក់លើមក ។ ចំណែកលោក ស៊ូ តុង ជំទប់ទី១ឃុំ ក៏បានឲ្យដឹងថា ការមិនស៊ីញ៉េឲ្យនេះ គឺចង់ឲ្យពលរដ្ធទៅលក់នៅផ្សារថ្មី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post