header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ​ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាព ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត LEXUS បុកជាមួយរថយន្ត COROLA បណ្ដាលឲ្យរងការខូចខាត​ ហើយបុរសម្នាក់ស្រវឹងស្រា សង្ស័យជាម្ចាស់រថយន្ត បានព្យាយាមរារាំង ហើយស្រែកឡូឡា ហាមមិនឲ្យអ្នកព័ត៌មានថត​ និងរករឿងអ្នកព័ត៌មានផ្អើលពេញផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១​និង២០នាទីយប់​ ថ្ងៃអាទិត្យ​ ទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវលេខ៣៦០​ កែងផ្លូវលេខ១៤៣​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ថា មុនពេលកើតហេតុ​ គេឃើញមានរថយន្តរងគ្រោះម៉ាក​ COROLA​ ពណ៌ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2C-8663​ បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០​ ទិសដៅពីលិចមកកើត​ ក្នុងល្បឿនល្មម​ ខណៈមកដល់ផ្លូវបែកជាបួន​ កែងផ្លូវលេខ១៤៣​ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក​ LUXES ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AF-1115​ បើកបរដោយបុរសម្នាក់​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣​ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្ន​ ហើយចាប់ហ្វ្រាំងមិនទាន់​ ក៏ជ្រលបុករថយន្ត COROLA ចំពីចំហៀងខាងឆ្វេងពេញទំហឹង​ បណ្ដាលឲ្យរថយន្ត COROLA រងការខូចខាតទ្វាខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តបង្ក រងការខូចខាតកាងពីមុខតិចតួច​ប៉ុណ្ណោះ​ តែសំណាងល្អ​មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ​ ។

ក្រោយកើតហេតុ​ ភាគីរថយន្តបង្កម៉ាក LUXES RX300​ ព្រមសងថ្លៃខូចខាតទៅលើរថយន្តរងគ្រោះម៉ាក COROLA ចំនួន ១ពាន់ដុល្លារ​ ដើម្បីបញ្ចប់រឿង​ ហើយក្នុងអំឡុងពេលភាគីបង្ក​ និងភាគីរងគ្រោះ កំពុងសម្រួលដោះស្រាយគ្នា​ ក៏មានក្រុមអ្នកសារព័ត៌មានយើង ចុះទៅផ្ដិតយករូបភាព​ តែត្រូវបានបុរសម្នាក់ភាគីរងគ្រោះ បានស្ទុះចេញមក​រារាំង​ហាមមិនឲ្យថត​ និងស្រែកឡូឡាឈ្លោះប្រកែកជាមួយអ្នកសារព័ត៌មានថែមទៀត​ ដោយចោទប្រកាន់ថា​ មកពីក្រុមអ្នកសារព័ត៌មានថតរូបគាត់​ និងផ្សាយផ្ទាល់បែបនេះ ទើបធ្វើឲ្យរូបគាត់បាត់បង់ការងារ តែនេះគ្រាន់តែ​ជាការលើកឡើងរបស់បុរសស្រវឹងស្រា​ម្នាក់ប៉ុណ្ណោះ សង្ស័យជាអ្នកបើករថយន្ត ទើបគាត់ព្យាយាមរារាំង​ ​និងហាមមិនឲ្យថតក្រុមអ្នកសារព័ត៌មាន​ថតដូច្នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post