header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ចុះបង្ក្រាបក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែង ដោយឃាត់ខ្លួនបាន៦នាក់ ខណៈកំពុងពពាក់​ពពូនគ្នាលេង​យ៉ាងអនាធិបតេយ្យ ដែលហេតុការណ៍​ខាងលើនេះ ធ្វើឡើង​នៅថ្ងៃអង្គារ ១៣ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ដោយមានការបញ្ជាផ្ទាល់ពីលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២​ សហការជាមួយលោក ណេង សាមឿន មេប៉ុស្ដិ៍សង្កាត់ស្ទឹងមានជ័យ២ បានចុះចាប់ក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែងឃាត់ខ្លួនបាន៦នាក់ ម៉ូតូ២គ្រឿង កង់បី២គ្រឿង នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ យកមកអប់រំណែនាំ ឈប់ឲ្យ​ពពាក់​ពពូនគ្នាលេង​យ៉ាងអនាធិបតេយ្យ​បែបនេះទៀតនោះទេ និងបានណែនាំម្ចាស់ផ្ទះ ឈប់ផ្ដល់ទីតាំងឲ្យលេងតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post