header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកាមរីបាឡែន មិនដឹងជាបើកបរលឿនប៉ុណ្ណានោះទេ បានជ្រុលទៅបុករះម៉ូតូកូនទា Today និងម៉ូតូ MSX ហើយបន្តបុករះរថយន្តឡិចស៊ីស និងបាឡែន២គ្រឿងទៀត ដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរស២នាក់ រងរបួសជាទម្ងន់ ខណៈម្នាក់ទៀត រងរបួសស្រាល។ អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លិនិកឯកជន។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុន K4 លើមហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ១៨០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសខណ្ឌដូនពេញ ឲ្យដឹងថា នៅវេលា និងទីតាំងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដម៉ាក កាមារីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AT-3982 បើកបុកម៉ូតូម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ 1FQ-3354 និងម៉ូតូ MSX ពាក់ស្លាកលេខ ភ្នំពេញ 1FY-4100 ហើយជ្រុលទៅបុករថយន្ដម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ 2AF-4111 និងរថយន្ដម៉ាក ឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2ARឥ1503 ដែលចតស្ងៀម បណ្ដាលឲ្យអ្នកជិះ និងអ្នកបើកម៉ូតូទាំង២គ្រឿង របួសធ្ងន់២នាក់ ស្រាលម្នាក់ ប្រុសទាំងអស់។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ម៉ាយ យូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៣១៤អឺ៣ ផ្លូវ៥១ ភូមិ៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនហុងហាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានប្រគល់ករណីនេះទៅឲ្យនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យកទាំងរថយន្ដខូចធ្ងន់២គ្រឿង ស្រាល១គ្រឿង និងអ្នកបើកបររថយន្ដ រួមទាំងម៉ូតូខូចធ្ងន់២គ្រឿង ទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post