header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគីរីៈ មនុស្សម្នាក់ ស្លាប់នឹងកន្លែង និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ បន្ទាប់ពីជួយគ្រោះថ្នាក់ចរាចរណ៍ រវាងត្រាក់ទ័រភ្ជួរដី បុកជាមួយម៉ូតូឌ្រីមសង់ពេញទំហឹង កាលពីវេលាម៉ោង៦៖០០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខឈ្មោះចាំង លើផ្លូវលំគ្រួសក្រហម ស្ថិតនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។

សមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ទី១. ឈ្មោះ ខយ ធា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស រស់នៅភូមិ-ឃុំខាងលើ បើកបរម៉ូតូសង់ទ្រីម(ស្លាប់) និងអ្នករួមដំណើរ៣នាក់ ទី២. ឈ្មោះ ខយ ពិកា ភេទទស្រី អាយុ៩ឆ្នាំ (របួសធ្ងន់)។ ទី៣. ឈ្មោះ ឡាន វេន ភេទប្រុស អាយុ៩ឆ្នាំ (របួសធ្ងន់)។ ទី៤. ឈ្មោះ ចរ ងុប ភេទស្រី អាយុ៧ឆ្នាំ (របួសធ្ងន់)។ ចំណែកជនបង្ក ជាអ្នកបើកត្រាក់ទ័រឈ្មោះ ប្រុស ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ រីឯជនរងគ្រោះទាំង៣នាក់ បានដឹកសង្រោះនៅមន្ទីរពេទ្យខេត្តរតនគិរី។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងសមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសេដាបណ្តោះអាសន្នរងចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post