header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ ចូលបន្ទប់ទឹកបោកខោអាវ សង្ស័យខ្យល់គ បានដួលផ្កាប់មុខស្លាប់ក្នុងបន្ទប់ទឹកភ្លាមៗ បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងវីឡាមួយ ផ្លូវបេតុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីដែលរងគ្រោះឈ្មោះ ហែម ជ័យសេដ្ឋា អាយុ៥៨ឆ្នាំ មុខរបរ ជួយលក់ដូរកូនក្មួយ ស្នាក់នៅទីតាំងកើតហេតុភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុ ស្ត្រីខាងលើបានចូលទៅបោកខោអាវក្នុងបន្ទប់ទឹកដោយឮតែសំលេងបើកទឹកចោលរយៈពេលយូមិនឃើញបិតទឹកវិញ ពេលនោះអ្នកនៅជាមួយមានការងឿនឆ្ងល់ ក៏បានគោះទ្វារហៅពីខាងក្រៅបន្ទប់ទឹកតែមិនឃើញឆ្លើយតប ក៏យកកូនសោចាក់មើល ស្រាប់តែឃើញដួលស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យតែម្តង។

តាមការចុះពិនិត្យរបស់ការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ និងក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីខាងលើបានស្លាប់ដោយសារគាំងបេះដូង និងដួលស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពប្រគល់បងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post