header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ កំពង់ឆ្នាំងទៀតហើយ ស្ពានមួយទៀត បានបាក់ខ្ទេចខ្ទី ដោយសាររថយន្តធុនធំដឹកឈើលើសទម្ងន់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចស្ពាន តាមបណ្តោយផ្លូវពីក្រាំងស្រម៉ ទៅរលាំងនាគ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ស្ពានមួយកន្លែងនេះបានបាក់ខ្ទេចខ្ទី ដោយសាររថយន្តដឹកឈើធុនធ្ងន់ឆ្លងកាត់ទៅមក ហើយរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ រថយន្តបង្កនៅមិនទាន់ស្ទូចយកចេញពីទីតាំងកើតហេតុនៅឡើយនោះទេ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ ក្នុងការធ្វើដំណើរទៅមករបស់ប្រជាជនយ៉ាងខ្លាំង ។

សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងខេត្តកំពង់ឆ្នាំង ស្ពានចំនួន២ ហើយដែលត្រូវបាក់ ដោយសារតែរថយន្តធុនធ្ងន់ ដឹកលើសទម្ងន់ តើអាជ្ញាធរ និងអង្គភាពដែលពាក់ព័ន្ធ គួរមានចំណាត់ការបែបណាទៅលើរថយន្តទាំងអស់នេះ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post