header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ោយប៉ែតៈ កើតហេតុការណ៍ទាំងព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅ អូរខៃដន ក្នុងករណីព្រះសង្ឃ ចាក់មនុស្សស្រីម្នាក់ រងរបួសឈាមហូរស្រោចពេញរថយន្ត ហើយគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះទេ ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរខៃដន ស្ថិតក្នុងអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 បើតាមពលរដ្ឋបានឲ្យដឹងថា៖ ក្រោយកើតហេតុ មានស្រ្តីម្នាក់ បានស្រែកឲ្យជួយ ក៏នាំគ្នាផ្អើលទៅមើល ឃើញស្រ្តីម្នាក់ ឈាមហូរស្រោចពេញខ្លួន ខណៈឃើញដូច្នោះ ពួកគាត់បានសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ បង្អែកដីថ្មី២ ។

បច្ចុប្បន្ន សមត្ថកិច្ចក្រុងប៉ោយប៉ែត បាននាំខ្លួនព្រះសង្សយកមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើជារបាយការណ៍ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post