header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់ ជិះម៉ូតូ​ត្រឡប់ទៅផ្ទះម្នាក់ឯង តាមផ្លូវឡើងស្ងាត់ ខណៈជិះ មកដល់លើស្ពានអាកាសតិចណូ​ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ SLមួយគ្រឿង បានមកធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៧ ខែវិច្ឆិកា ​ឆ្នាំ២០១៨​ នៅចំណុចលើ​ស្ពានអាកាសតិចណូ តាមបណ្តោយសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ អ៊ឹង សៀកគីន អាយុ២៣ឆ្នាំ មុខរបរ​អ៊ុតសក់​ មានទីលំនៅម្ដុំជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន ខេមប៉ុស្តិ៍​​ ឲ្យ​ដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក Honda Dream មួយគ្រឿង ពណ៌ខ្មៅ តែម្នាក់ឯង ត្រឡប់មកពីហាងអ៊ុតសក់មីងរបស់នាងនៅទួលគោកវិញ បំណងទៅផ្ទះ​នៅ​ជម្ពូវ័ន្ត​ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចលើ​ស្ពានអាកាសតិចណូ ជាកន្លែងកើ​តហេតុនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក SL ពណ៌កណ្ដុរប្រមេះ (មិនចាំស្លាកលេខ) មកពីក្រោយបានធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេចទេ ព្រោះពេលឆក់ទៅកាបូបជ្រុះ ទើបជនសង្ស័យជិះត្រឡប់មករើសយកកាបូបនោះ រួចជិះចេញពីកន្លែងកើតហេតុ គេចខ្លួនបាត់ស្រមោលតែម្ដង។

នារីរងគ្រោះបន្ថែមទៀតថា ដោយសារតែភ័យពេករូបនាង មិនហ៊ានជិះទៅដាក់ពាក្យបណ្ដឹងទេ ហើ​យនាងប្រញាប់ជិះម៉ូតូត្រឡ​ប់ទៅផ្ទះរបស់នាងវិញតែម្ដង។ នារីរងគ្រោះ បានបញ្ជាក់ថា ក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ មានលុយ២០០ដុល្លារ អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ព្រោះមិនចង់វែងឆ្ងាយ គ្រាន់តែសំណូ​មពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវមើ​លកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើ​តហេតុផង ជនសង្ស័យចំ​នួន២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាកSL ពណ៌កណ្ដុរប្រមេះ (មិនចាំស្លាកលេខ)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post