header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ត្រូវបានរ៉ឺម៉កកង់បីដឹកយកមកទំលាក់ចោលទាំងអាក្រាតកាយ ដោយមិនដឹងមូលហេតុ ព្រមទាំងមានស្នាមរបួសផងដែរ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ នៅវេលាម៉ោ០៦:៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ២៦១ កែងនឹងផ្លូវ១៩២ ជិតផ្ទះសំណាក់រ៉ូហ្សាណា ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសអាក្រាតកាយខាងលើ​នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ត្រូវបានយកមកកង់បីដឹកយកមកទម្លាក់ចោល (ដោយមិនដឹងមូលហេតុ) នៅត្រង់ចំណុចកើតហេតុខាងលើរួច ក៏បើកចេញទៅបាត់ ភ្លាមៗនោះ ប្រជាពលរដ្ឋបានចេញទៅមើលក៏ឃើញមានបុរសខាងលើអាក្រាតកាយ និងមានស្នាមរបួស និងសន្លប់ស្ដូកស្ដឹងផងដែរ​ ទើបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យនិងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post