Loading...

Wednesday, November 14, 2018

បត់ចូលទិញកាហ្វេ ម៉ូតូមួយគ្រឿងទៀតមកពីក្រោយ បុក ស្លាប់ម្នាក់ របួសម្នាក់

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈម៉ូតូមួយគ្រឿង បត់ចូលទិញកាហ្វេ មិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយបុកពេញទំហឹង នៅចំណុចផ្លូវលេខ57B ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក កាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

បុរសដែលជួបគ្រោះថ្នាក់ រហូតដល់ស្លាប់មានឈ្មោះ ឈួន រ៉ា អាយុ៥៥ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ជិះម៉ូតូ ម៉ាកហុងដាឌ្រីម (Honda dream C125 ) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1V-5918។ ចំណែកអ្នកទទួលរងរបួសស្រាល ឈ្មោះ ប៊ុន ណាត ភេទស្រី អាយុ៣០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ននៅហាងម្លប់ស្វាយ ហេង ហេង ស្ថិតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ជិះម៉ូតូម៉ាកវេវ (WavC100) ពណ៌ខ្មៅ គ្មានស្លាកលេខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា ម៉ូតូទាំងពីរគ្រឿង បើកស្រប ទិសគ្នា ដោយអ្នកបើកបរម៉ូតូម៉ាកវេវ បានបត់ចូលទិញកាហ្វេ មិនប្រុងប្រយ័ត្ន ម៉ូតូម៉ាកសង់ឌ្រីម បើកបរក្នុងល្បឿនលឿន បណ្តាលអោយ បុកតែម្ដង។

ក្រោយពីសមត្ថកិច្ចយើងធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុរួច បានយកម៉ូតូទាំង០២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយើង ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

Feature Ads