header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ កាប៉ាល់ប្រភេទឈើមួយគ្រឿង ដែលគេឃើញមានដឹកភ្ញៀវទេសចររាល់លើក ត្រូវបានប្រទះឃើញលិចនៅមាត់ច្រាំងទន្លេសាប​ត្រោយខាងកើត ខេត្តកំពង់ឆ្នាំង មិនដឹងបណ្តាលមកពីមូលហេតុអ្វី​នោះឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យ​ដឹងថា កាប៉ាល់ដឹកភ្ញៀវទេសចរមួយនេះលិចនៅម៉ោងប្រមាណជា១២យប់ទៅ១យប់ឈានចូលថ្ងៃទី១៧ វិច្ឆិកា ២០១៨។

បើតាមការអោយដឹងបន្ថែមទៀតថា វាអាចបណ្តាលមកពីរបូតទុយយោបូមទឹក ទើបបណ្តាលឲ្យ​កាប៉ាល់ទេសចរមួយនេះលិច​ តែមិនបណ្តាលឲ្យ​មានភ្ញៀវសេចរ និងអ្នកនៅក្នុងកាប៉ាល់ រងរបួស ឬស្លាប់នោះឡើយ ប៉ុន្តែទំហំ​នៃការខូចខាតទ្រព្យសម្បត្តិ នៅក្នុងការប៉ាល់ ក៏មិនដឹក​ប៉ុន្មាននោះដែរ។

សូមបញ្ជាក់ផងដែរថា កន្លងមកកាប៉ាល់មួយនេះ ក៏ធ្លាប់មានអ្នកស្លាប់ម្នាក់ ដែលជាជនជាតិវៀតណាម និងជាអ្នកបច្ចេកទេសជំនាញម៉ាស៊ីន នៅពេលដែលគេចតចាំទទួលភ្ញៀវត្រោយខាងកើតមាត់ទន្លេខាងមុខដើមពោធិ៍កំពង់ផែផ្សារក្រោមផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post