ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានកម្រាស់២ទំព័រ ទាក់ទងកង្វល់របស់ជនរួមជាតិមួយចំនួន ដែលបានបង្ហាញអារម្មណ៍តាមបណ្តាញសង្គមហ្វេសប៊ុក ទាក់ទិនហេតុការណ៍ដែលបានកើតឡើងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ដោយមានការសង្ស័យថា ពាក់ព័ន្ធទៅនឹងជនជាតិចិន ។
រាជរដ្ឋាភិបាលបញ្ជាក់ថា បាននិងកំពុងយកចិត្តទុកដាក់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ នៅតំបន់ខាងលើនេះ ហើយថា រដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ មិនអនុញ្ញាតឲ្យមានសកម្មភាពទាំងឡាយណា ដែលមានចរិតរើសអើងពូជសាសន៍កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ ។
សូមអានខ្លឹមសារនៃសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាលទាំងស្រុង ដូចដែលបានភ្ជាប់ជូនខាងក្រោម ៖