header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តហ៊ីយ៉ានដាយ ដឹកអ៊ីវ៉ាន់ពេញមួយគ្រឿង បើកដោយបុរសម្នាក់ បានវ៉ាឆ្វេង រួចបត់ស្ដាំមកក្រោមស្ពានវិញ ក៏ជ្រុលទៅបុកគូទរថយន្តហាយប្រីត បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែផ្ទុះពាក្យសម្ដី​ឡើងផ្អើល​អ្នកដំណើរ​ចោមរោម​យ៉ាងខ្លាំង។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងព្រូឡានម្នាក់ទៀត បានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5028 ធ្វើដំណើរពីជើងទៅត្បូង។ មកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាឆ្វេង រួចបត់ស្ដាំវិញ ជ្រុលទៅកៀររថយន្តកាមរីហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-0520 ធ្វើដំណើរស្របគ្នា បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលរងការខូចខាតទាំងសងខាង តែមិនមានអ្នករបួសនោះទេ គ្រាន់តែផ្ទុះ​សម្ដីប្រកែកគ្នាឡើងផ្អើល​អ្នកដំណើរ​តែប៉ុណ្ណោះ​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដក់កន្លែងកើតហេតុ ដោយឃើញថា មិនបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែមុននឹងសម្រួលត្រូវគ្នា ក៏ផ្ទុះពាក្យសម្ដីមិនណយដែរ។ ក្រោយមក ខាងរថយន្តហ៊ីយ៉ាន់ដាយ ព្រមយករថយន្តកាមរីហាយប្រីត ទៅជួសជុលឲ្យ ដើម្បីបញ្ចប់រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post