header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីចោរកម្ម (លួចរថយន្ត)០១គ្រឿង ម៉ាក CAMNARY បាឡែន ផលិតឆ្នាំ២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ២B ៣១១០ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី​​ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះម្ចាស់រថយន្ត ឈ្មោះ វៀត ជីថាញ់ បច្ចុប្បន្នរស់នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ រីឯជនសង្ស័យឈ្មោះ ប៉ាក់ តាឡាន់ ភេទប្រុស បច្ចុប្បន្នរស់នៅក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពបន្តថា ជនសង្ស័យ ខណៈលួចបានរថយន្តហើយ ក៏បើកមកលាក់ទុកនៅចំណុចផ្ទះឈ្មោះ អន ធី​​ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ធំ ស្រុកអូរយ៉ាដាវ រួចខ្ចីម៉ូតូផ្ទះជិះគេចខ្លួនបាត់ស្រមោល មុនពេលដែលសមត្ថកិច្ចទៅដល់ ។

បច្ចុប្បន្នវត្ថុតាងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post