header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសយ៉ាងដំណម ខណៈជិះម៉ូតូដឹកកាដុងប្រេង ទៅបុកជាមួយរថយន្តបត់ចូលផ្សារទំនើប នៅវេលាម៉ោង១៖៤៥នាទីរសៀល ត្រង់ចំណុចមុខផ្សារទំនើបស៊ុបព័រស្ទ័រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។

អ្នករងរបួសមិនបានប្រាប់ពីអត្តសញ្ញាណ ភ្លាមៗនោះក៏មាបងប្អូនដឹកតាមម៉ូតូទៅសង្គ្រោះនៅក្បែរកន្លែងកើតហេតុ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6717 លក្ខណៈគ្រួសារ ដោយបើកមកក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ រថយន្តបានព្យាយាមបត់ឆ្វេងចូលផ្សារទំនើបស៊ុព័រស្ទ័រ ក៏ជ្រុលទៅបុកម៉ូតូសង់កូរ៉េដឹកសំបកកាដុងប្រេង ដែលបើកមកពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នាបុកពេញទំហឹង បណ្តាលឲ្យខ្ទៀតម៉ូតូអ្នកបើករងរបួសយ៉ាងដំណម ចំណែករថយន្តខ្ទេចផ្នែកខាងមុខតែម្តង។

ក្រោយហេតុការណ៍កើតឡើង អ្នកបើកម៉ូតូត្រូវបានបងប្អូនដឹកតាមម៉ូតូទៅសង្គ្រោះនៅក្បែរកន្លែងកើតហេតុ ដោយទុកដំណាងធ្វើការចរចាជាមួយភាគីម្ចាស់រថយន្ត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយភាគីសងខាងធ្វើការចរចាគ្នាមួយសន្ទុះធំ ចុងក្រោយភាគីទាំងសងខាង បានឯកភាពគ្នាទៅរៀងៗខ្លួន ដោយគ្មានអ្នកណាសងអ្នកណា បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post