header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារី​រូប​ស្រស់​ម្នាក់ ​បើករថយន្តមួយគ្រឿង​ទាំង​សភាពស្រវឹងស្រា​ មិន​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យវៀច​អស់មួយ​កង់​ កាលពីវេលា​ម៉ោង​១២៖៥០នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ក្បែរ​វិទ្យាល័យ​សន្ធរម៉ុក​ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ កែងនិងផ្លូវ​លេខ២៥៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​នារី​រូបស្រស់​សោភា​ម្នាក់ ​បើកបរ​រថយន្ត​មួយ​គ្រឿង ម៉ាក​តូយូតាព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ ​2AC-2376​។ ដោយ​បើកបរក្នុង​ស្ថានភាព​ស្រវឹង​ តាមបណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ និងក្នុង​ល្បឿន​យ៉ាង​លឿន លុះមកដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែរថយន្ត​ខាងលើ ​ក៏ជ្រុលចង្កូត​ទៅ​បុក​និង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​វៀច​អស់​មួយ​កង់​ ចំណែក​ឯ​រថយន្ត​បង្ក​រងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​សំណាង​ល្អ​ដែរ​មិន​បាន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​ មួយសន្ទុះក្រោយមក​ក៏ស្រាប់តែ​មាន​រថយន្តមួយ​គ្រឿង​ទៀត​ ម៉ាក​ ម៉ាក់ស័រដេះ​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បានបើកមកយកនារីរូបស្រស់ដែលជាអ្នកបើកបររថយន្ត​បង្ក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​បង្កដែល​រងការ​ខូចខាត​នៅនិង​កន្លែង​កើត​ហេតុ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បានចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ហើយ​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post