header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ សមត្ថកិច្ច បានឲ្យ​ដឹងថា កាលពីវេលាម៉ោង១០៖៤៥នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចចន្លោះវត្តខ្នាត លើកំណាត់ផ្លូវជាតិលេខ៦ មានករណីគ្រោះចរាចរណ៍ រវាងយន្តកាមរីឆ្លាមជិះគ្នា២នាក់ បានបុកម៉ូតូហុងដាឌ្រីម១គ្រឿង ជិះម្នាក់ឯង ហើយរថយន្តបានបន្តទៅបុកផ្ទប់នឹងដើមចាន់គីរី បណ្តាលឲ្យ​ស្លាប់ទាំង៣នាក់ នៅកន្លែងកើតហេតុ ចំណែករថយន្ត និងម៉ូតូខូចខាតទាំងស្រុង។

ជនរងគ្រោះ ដែលស្លាប់ក្នុងហេតុការណ៍នោះ ទី១/ឈ្មោះ ខឿម វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ  រស់នៅភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ២/ឈ្មោះ ជាម សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ៣/ឈ្មោះ ភាន់ សាវីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

គួរំឭកផងដែរថា នៅត្រង់ចំណុចចន្លោះវត្តខ្នាត លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ ព្រោះផ្លូវមានសណ្ឋានកោង រាងអក្ស N ហើយងងឹត អ្នកបើកបរឆ្លងកាត់ ប្រើល្បឿនលើសកំណត់ច្បាស់ជាមិនអាចគ្រប់គ្រងយានយន្តបានឡើយ ហើយអាច បណ្តាលអោយមានគ្រោះថា្នក់ចរាចរណ៍កើតឡើង ជាយកថាហេតុ។

"សូមបងប្អូនប្រុងប្រយ័ត្ន ហើយចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរទាំងអស់គ្នា"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post