header ads

Sponsor

រិទ្ធី

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ជាបណ្តោះអាសន្ត ចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ព្រំប្រទល់ខេត្តព្រៃវែង ចាប់ពីព្រឹកថ្ងៃទី០១ ខែធ្នូ រហូតដល់ វេលាម៉ោង ៥ រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៨។

មន្ទីរសាធារណការនិងដឹកជញ្ជូនកណ្តាលបានបញ្ជាក់ពីមូលហេតុថាមានការប្រារព្ធទិវារំលឹកខួប៤០ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ នៅឯឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។ ដើម្បីធានាសុវត្ថិភាពនិងបញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវជាតិលេខ៨ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលសម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្តរថយន្តដឹកជញ្ជូនធុនធ្ងន់ដែលឆ្លងកាត់ភូមិសាស្ត្រកំណាត់ផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ព្រំប្រទល់ខេត្តព្រៃវែង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post