header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ សង្ស័យបែកថ្នាំ បានកាន់កាំបិតដេញកាប់អ្នកដំណើរបង្កឲ្យរបួស ហើយរត់ទៅបើក​ទ្វារ​ក្រុមហ៊ុនលក់រថយន្ត Mazda បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ ​នាំគ្នាយកដំបង​វាយទម្លាក់កាំបិតពីដៃ ហើយចាប់ខ្លួនតែម្ដង​។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង២៖២០នាទីរសៀលថ្ងៃសៅរ៍​ ទី១ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ នៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យ​ដឹងថា មុនពេលកើត គេបានឃើញបុរសជនជាតិចិន​ ទំនងជាបែកថ្នាំ មិនដឹងមិនពីណា ដោយមានកាន់កាំបិតនៅជាប់ដៃ ហើយដោះអាវ រត់សំដៅដេញកាប់​អ្នកដំណើរ និងប្រជាពលរដ្ឋដទៃទៀតពេញផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ពេលនោះ​សមត្ថកិច្ចចុះអន្តរាគមន៍ចូលឃាត់ ក៏ត្រូវជនជាតិចិននោះកាប់មួយកាំបិតចំដៃចំនួន២នាក់ ចំណែកលោកយាយជាអ្នកលក់អំពៅសាង ក៏ត្រូវជាច្រើនកាំបិតផងដែរ បណ្ដាលរងរបួស២នាក់ ហើយជនជាតិចិនខាងលើនេះ បានរត់សំដៅចូលទៅក្នុង​ក្រុមហ៊ុន​លក់រថយន្ត Mazda ហើយកាន់កាំបិតចង្អុលទៅក្នុង តែត្រូវបានអ្នកនៅខាងក្នុងទាញទ្វារបិទ និងទប់មិនឲ្យជនជាតិចិនបែកថ្នាំខាងលើ ចូលបាននោះទេ ហើយជនជាតិចិននោះ​ បានដើរចេញមកស្រែក​ឡូឡា​ ក្រវីកាំបិតបញ្ចេញក្បាត់កុន​ ពុំមានអ្នកណាហ៊ានចូលជិតទេ​ ។ ក្រោយមក​សមត្ថកិច្ចមូលដ្ឋាន​សហការគ្នា​ វាយទម្លាក់កាំបិតពីដៃជនជាតិចិននោះ រួចសម្រុកចូលចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាល​បឹងត្របែក​ភ្លាមៗផងដែរ។

ជនជាតិចិន ដែលសង្ស័យបែកថ្នាំខាងលើ​ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បច្ចុប្បន្នកំពុងឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍សាកសួរសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post