header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យចំណាស់៥៣ឆ្នាំ បានប​ញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែអង្រឹងចងកនឹងដើមចំប៉ី​ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី១៩  ខែធ្នូ  ឆ្នាំ២០១៨ ស្ថិតនៅចំណុចសួនច្បារ​ក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានក្រដាសវេជ្ជបញ្ជា(ពេទ្យ) នៅក្នុងកាបូបយួរ ដាក់ឈ្មោះ SOK  SARi (សុខ សារី) ភេទប្រុស អាយុ៥៣ឆ្នាំ  មិនដឹងរស់នៅទីណានោះទេ។ សម្ភារៈនៅក្នុងកាបូបមានខោអាវ មួកពណ៌ខៀវ កាបូបតូច និងទូរស័ព្ទដៃ២គ្រឿង មួយម៉ាក សាំ​ស៊ុម និងអិនចុកពិល។សាកសពស្លៀកខោសាច់កំណាត់ ពណ៌ខ្មៅ  អាវពណ៌ខៀវឆ្នូតដៃវែង។ (សូមបងប្អូនជួយស៊ែរ រកសាច់ញាតិជូនគាត់ផង) យកតែបុណ្យទៅ។

តាមប្រភពពីបុរសម្នាក់ បានឲ្យដឹងថា រូបគាត់បានដើរកាត់ នៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនរងគ្រោះចងកនិងខ្សែអង្រឹងជាប់ជាមួយដើមចំប៉ីស្លាប់ នៅវេលាម៉ោងកើតហេតុខាងលើ ហើយ​បន្សល់ទុកនៅកាបូបស្ពាយ១ និងស្បែកជើង១គូ មួក១ ពណ៌ខៀវ និងទូរសព្ទ័ដៃពីរគ្រឿង ព្រមទាំងខោអាវមួយចំនួននៅនិងកន្លែងកើតហេតុ។ រូបគាត់បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ជនរងគ្រោះ(សព) សង្ស័យទើបមកពីខេត្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើកោសលវិច័យរួចដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រណៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post