header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ រថយន្តដឹកដី និងគ្រឿងចក្រ ដែលកំពុឲងធ្វើសកម្មភាពជីកកាយយកដីភ្នំ ទៅដឹកលក់បែបអនាធិបតេយ្យអស់រយៈពេលជាយូរណាស់មកហើយ មិនមានសមត្ថកិច្ចជំនាញណាបង្ក្រាបនោះឡើយ ។ យ៉ាងណា ក្រោយទទួលបានដំណឹងនេះ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ថា នឹងដាក់កម្លាំងចុះពិនិត្យ។

ចំណុចដែលក្រុមគ្រឿងចក្រខាងលើ កំពុងធ្វើសកម្មភាព គឺស្ថិតនៅត្រងចំណុចជើងភ្នំបង្គោលកី ដែលស្ថិតនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមិនមានការអនុញ្ញាត ឬលិខិតស្នាម ហើយគ្រឿងចក្រខាងលើនេះ ត្រូវគេដឹងថា វាជារបស់ឈ្មួញឈ្មោះ ប៉ោង នៅកំពង់ឆ្នាំង ។

ការរូសឆាយជីកកកាយដីភ្នំដឹកលក់បែបអនាធិបតេយ្យពីក្រុមឈ្មួញខាងលើនេះ ត្រូវគេមើលឃើញថា មានជាយូរយារមកហើយ តែគេមិនដឹងថា មានលិខិតស្នាម ឬមានការអនុញ្ញាតពីខាងជំនាញមួយណានោះឡើយ នៅពេលអ្នកសារព័ត៌មានសាកសួរម្ចាស់គ្រឿងចក្រខាងលើឈ្មោះ ប៉ោង បានឆ្លើយម្តងថា គេមានច្បាប់ត្រឹមត្រូវពីមន្ទីរកសិកម្ម ខេត្ត ម្តងថា មានច្បាប់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអភិបាល ស្រុករលាប្អៀរ តាមពិតខាងពួកគាត់ទាំង៣ បានឆ្លើយស្រដៀងៗគ្នាថា មិនដឹង ហើយពួកគាត់បានបញ្ជាក់ទៀតថា បើមានច្បាប់ត្រឹមត្រូវហើយ ម៉េចបានចាំបាច់បើករត់គេចធ្វើស្អី មិននៅតតាំងជាមួយគេ ។

ពាក់ពន្ធ័ករណីខាងលើនេះ ប្រធានមន្ទីរឧស្សាហកម្ម ខេត្តកំពង់ឆ្នាំង លោក អ៊ុក រស បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង៨និង២នាទីយប់ ថ្ងៃទី១៧ ធ្នូ ២០១៨ថា មានច្បាប់ តែខាងក្រសួងគេធ្វើប្រតិភូកម្មឲ្យទៅខេត្ត សម្រាប់ធ្វើផ្លូវពីតូតាល់មកដីថ្មី ។

តែទោះជាយ៉ាងណា ថ្ងៃស្អែកនេះ លោកនឹងដឹកនាំកម្លាំងជំនាញ ចុះពិនិត្យការជីកកកាយរបស់គ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពតំបន់ជើងភ្នំខាងលើ ឲ្យបានច្បាស់បន្ថែមទៀតផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post