header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូនេះ មានភ្ញៀវទេសចរជនជាតិចិនម្នាក់ បានធ្វើអត្តឃាតកម្ម ដោយធ្លាក់ពីលើសណ្ឋាគារ PALM PALACE​ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។

ជនរងគ្រោះមានឈ្មោះ LYU MINGPAN​ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED8313801​ មានសុពលភាពដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៨ ទិដ្ឋាកាលេខ EI01664708​ មានសុពលភាពដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ មុខរបរទេសចរណ៍ បានចូលមកស្នាក់នៅសណ្ឋាគារខាងលើ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេស បានឲ្យដឹងថា ជនរងគ្រោះធ្លាក់ពីលើសណ្ឋាគារបោកត្រូវចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ។ ការសន្និដ្ឋានបឋម អាចស្លាប់ដោយសារការធ្វើអត្តឃាត ។

សមត្ថកិច្ចធ្វើកំណត់ហេតុចប់សព្វគ្រប់ ។ សាកសពបានប្រគល់ជូនក្រុមហ៊ុនយីនហ្វីន័រ៉ាល់​ ដឹកទៅរាជធានីភ្នំពេញ តម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post