header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចស្លាកលេខរថយន្ត ត្រូវអស់លក្ខន៍ជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌដូនពេញ ។ ករណីនេះបានកើតឡើងវេលាម៉ោង០០ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តឧណ្ណាឡោម ផ្លូវព្រះស៊ីសុវត្តិ ភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ជួន គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។

ដោយឡែកជនរងគ្រោះ ឈ្មោះ HE ZHUOJIE ភេទប្រុស អាយុ២៤ឆ្នាំជនជាតិចិន មុខរបរលក់ដូរមានទីលំនៅស្នាក់នៅសណ្ឋាគារមេគង្គអាយលែនផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន E34516006 ។

វត្ថុតាងចាប់យកបានមាន ស្លាកលេខរថយន្តចំនួន១ លេខភ្នំពេញ 2AW 3558 និងទុយណឺវីសចំនួន០១ ។

សមត្ថកិច្ចបានឲ្យដឹង ថាមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HE ZHUOJIE ភេទប្រុសអាយុ២៤ឆ្នាំជនជាតិចិន បានបើករថយន្តម៉ាកHYUNDAI TUCSON ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW 3558 ចេញពីកោះពេជ្រមកចតនៅមុខវត្តឧណ្ណាឡោមផ្លូវព្រះសីុសុវត្តិសង្កាត់ជ័យជំនះខណ្ឌដូនពេញ ហើយចុះដើរទៅហូបអាហារនៅហាងក្បែរនោះ ពេលនោះក៏មានជនសង្ស័យឈ្មោះជួន គង់ ភេទប្រុសអាយុ២៦ឆ្នាំបានដើរទៅធ្វើសកម្មភាព យកទួឡឺវីស ឆ្កឹះលួចយកស្លាកលេខរថយន្តខាងមុខរបស់ជនរងគ្រោះបានសម្រេចបំរ៉ុងគេចខ្លួនត្រូវបានសន្តិសុខឃើញស្រែកឆោឡោដេញតាមពីក្រោយ ពេលនោះកម្លាំងល្បាតប៉ុស្តិ៍ជ័យជំនះនៅក្បែរនោះឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងស្លាកលេខរថយន្តនាំមកទីស្នាក់ការប៉ុស្តិ៍តែម្តង ។ (ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post