header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅយប់វេលាម៉ោង 10 និង 30 នាទីថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2018 តាមបណ្តោយផ្លូវ 245 ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍មួយគួរឲ្យរន្ធត់រវាងរថយន្ត lexus rx350 ពាក់ស្លាកលេខ នគរបាល.2. 6636 បើកបរដោយបុរសម្នាក់មិនស្គាល់មុខ និងឈ្មោះគឺបានបើកបុកនឹងរ៉ឺម៉កកងបី១គ្រឿង ពាក់ស្លាកលេខ 1.AQ.4147 និងកង់បីឥណ្ឌាមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ1GW.4690បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកបើកកង់បីទីមួយនេះ បានស្លាប់នៅពេលបញ្ជូនទៅនៅមន្ទីរពេទ្យ រីឯកង់បីឥណ្ឌាបានក្រឡាប់ បណ្ដាលឲ្យម្ចាស់កងបីរងរបួសស្រាល និងម្នាក់ទៀតជានារី ដែលរួមដំណើរបានរងរបួស ត្រូវបានបងប្អូនគាត់ដឹងរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្ត ដែលបង្កខិតខំបើករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋបានដេញពីក្រោយឃាត់ តែរថយន្តបានបើកចូលការ៉ាស់ផ្ញើ រួចគេចខ្លួនទៅបាត់ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចក្នុងខណ្ឌទួលគោក និងខណ្ឌចំការមន ។

តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋបានប្រាប់មកក្រុមការងារអង្គភាព Cam Post (ខេមប៉ុស្តិ៍)ថា មុនពេលកើតហេតុ គេឃើញរថយន្ត និងរ៉ឺម៉កកងបី និងរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាបានបើកស្របទិសដៅជាមួយគ្នា លុះមកដល់ផ្លូវ២៤៥ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក៏ស្រាប់តែរថយន្ត ដែលបង្កបានបើកក្នុសភាពលឿន ក៏បានបុករ៉ឺម៉កកង់បី និងរ៉ឺម៉កកង់បីឥណ្ឌាបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហើយបណ្ដាលឲ្យបុរសម្នាក់ ដែលបើកកងបីបានស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត ដែលបង្ក និងកងបីទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរក្រុង ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី រីឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post