header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីបំផុតរដ្ឋសភា បានកំណត់យកថ្ងៃទី១៣ ធ្នូ បើសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើកសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា ៤៥ ថ្មី មិនសំដៅតែមន្ត្រីនយោបាយរបស់បក្សប្រឆាំង១១៨រូបនោះទេ។ នេះបើតាមអ្នកនាំពាក្យ រដ្ឋសភា។

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ រដ្ឋសភាបានឲ្យដឹងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅព្រឹកថ្ងៃទី១១ ធ្នូយ៉ាងដូច្នេះថា «អចិន្ត្រៃយ៍ រដ្ឋសភាបានកំណត់យកថ្ងៃទី១៣ ធ្នូ ដើម្បីបើកសម័យប្រជុំពេញរដ្ឋសភា លើសេចក្តីស្នើសុំ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី និងសេចក្តីព្រាងច្បាប់ស្តីពីបរធន បាលកិច្ច»

លោកបានបន្តថា ច្បាប់ដែលរដ្ឋសភា បានកំពុងតែធ្វើវិសោធនកម្មនេះ គឺកែឲ្យសមាជិក អ្នកនយោបាយទាំងអស់នៃគណបក្សនយោបាយណាក៏ដោយ ដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ក្នុងការចូលរួមនយោបាយ៥ឆ្នាំ។

លោកបញ្ជាក់ «ច្បាប់នេះមិនមែនសំដៅ លើកសមាជិកគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមនោះទេ ! មិនមែន! យើងធ្វើសម្រាប់គ្រប់ គណបក្សនយោបាយទាំងអស់។ យើងចងក្រ ធ្វើវិសោធនកម្មច្បាប់នេះ ដោយសារតែច្បាប់នេះ នៅខ្វះចន្លោះក្នុងការលើកទឹកចិត្ត ដល់អ្នកទទួលការផ្ទន្ទាទោសឃាត់ក្នុងការធ្វើនយោបាយ៥ឆ្នាំ បើសិនគាត់ធ្វើតាមសាលដីកាតុលាការកំពូល គឺយើងលើកទឹកចិត្តគាត់ ដើម្បីផ្តល់នីតិសម្បទាក្នុងការចូលរួម ធ្វើនយោបាយឡើ ងវិញ»

លោក ឈាង វុន ក៏បានលើកឡើងថា « មិនមែនខ្ញុំទេ គឺច្បាប់ឲ្យនីតិសម្បទា ហើយច្បាប់នេះបាននិយាយច្បាស់ហើយ អ្នកដែលស្នើ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅសម្តេចនាយករដ្ឋមន្ត្រី ហើយសម្តេចនាយកដាក់ថ្វាយព្រះមហាក្សត្រលើកលែងទោស។ ទោសទាំងមូល ទោសតាមតំណាក់កាល ហើយនៅក្នុងនឹង គេមិននិយាយអត់មាននេះ ឬអ្នកនោះទេ គឺឲ្យតែមានក្នុងបញ្ជីហាមឃាត់ គឺច្បាប់អនុវត្តទាំងអស់»

ជាមួយគ្នានោះដែរ លោក ឈាង វុន ក៏បានលើកឡើងពីករណីលោក កឹម សុខា អតីប្រធាន គណបក្សសង្គ្រោះជាតិយ៉ាងដូច្នេះថា លោក កឹម សុខា បានកំពុងជាប់ករណីពីរ ក្នុងដែលហេតុឲ្យជាប់ពន្ធនាគារ គឺទី១.ការចោទប្រកាន់គាត់ពីទោសក្បត់ជាតិ ការឃុបឃិតជាមួយបរទេស (ច្បាប់ព្រហ្មទណ្ឌមកនិយាយ) ទី២. គាត់ជាប់ក្នុងនាមជាអ្នកដឹកនាំគណបក្សនយោបាយ ដែលត្រូវបានគេឃាត់ធ្វើនយោបាយ៥ឆ្នាំ។

អ្នកនាំពាក្យរដ្ឋសភារូបនេះក៏បានឲ្យមតិសាធារណៈធ្វើកែបែងចែកករណីលោក កឹម សុខា ឲ្យច្បាស់ ដោយកុំគិតថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះឲ្យអ្នក១១៧នាក់ ហើយ កឹម សុខា នៅជាប់ គឺខុសហើយ ។

លោកគូសបញ្ជាក់ថា «យើងគិតថា ធ្វើច្បាប់ទៅឲ្យ១១៧នាក់ រួចខ្លួនហើយ កឹម សុខា នៅជាប់  គឺខុសហើយ។ ច្បាប់មិនអាចធ្វើអីញ្ចឹងបានទេ។ ក្នុងករណីដែលគាត់ធ្វើល្អ គឺឲ្យទាំងអស់ ១១៨នាក់រួច ប៉ុន្តែរឿងចោទប្រកាន់របស់គាត់ (កឹម សុខា) គឺជារឿងដាច់ដោយឡែកមួយ ទៀត ដែលតុលាការកំពុងតាមដានស៊ើបអង្កេតបន្តនៅឡើយ វាខុសពីច្បាប់គណបក្សនយោយ មាត្រា៤៥ ថ្មី(ស្ទួនមួយ)ដែលតុលាការកំពូលសម្រេចហើយ មិនអាចដើរថយក្រោយបានទេ»

លោក ឈាង វុន ក៏បានលើកឡើងថា បុគ្គលណាដែលធ្វើល្អតាមគោលការច្បាប់នោះ នឹងត្រូវលើកទឹកចិត្ត ដោយមិនសំដៅទៅអ្នក១១៨នាក់នោះទេ គឺបុគ្គលគណបក្សនយោបាយណាក៏ត្រូវអនុវត្តដូចគ្នា។

លោក ឈាង វុន ក៏បានលើកឡើងថា អ្នកដែល(មន្ត្រីប្រឆាំងដែលហាមឃាត់ធ្វើនយោបាយ)ធ្វើតាមគោលការណ៍ ឬសាលក្រមរបស់តុលាការ ដោយមិនធ្វើសកម្មភាពណាមួយនោះ មានន័យថា ពួកគាត់ធ្វើល្អ។ លោកថា យើងមិនចាំបាច់វិភាគទេ យើងឃើញថា អ្នក១១៨នាក់ ដែលនៅស្ងៀម ហើយអ្នកខ្លះមិនអនុវត្តសាលាក្រមតុលាការកំពូល ។ យើងមិនចាំបាច់មើលច្រើនទេ គឺមើលតែហ្វេសប៊ុកដឹងហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post