header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ធ្វើការឃាត់ខ្លួន ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវកែច្នៃ)។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចធ្វើការល្បាតតាមដងផ្លូវ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០៖០០នាទី នៅចំណុច ផ្លូវព្រះស៊ីសុវត្ថិ​ កែងផ្លូវលេខ១០៤ ភូមិទី៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ សែម សារី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រក្រុមហ៊ុនផលិតក្តាកុងប្លាកេ ស្នាក់នៅក្នុងក្រុមហ៊ុនផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ និងទី២. ឈ្មោះ សុខ ប៉េង  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រក្រុមហ៊ុនផលិតក្តាកុងប្លាកេ ស្នាក់នៅក្នុងក្រុមហ៊ុនផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ មានដាវចំនួន១ និងម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1O-8986។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានធ្វើការល្បាតតាមដងផ្លូវរហូតដល់ចំណុចផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង តាមផ្លូវពីទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើង បានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យរកឃើញដាវចំនួន១ដើម ដាក់នៅក្រោមកែបម៉ូតូម៉ាក NEX ពណ៌ក្រហម ហើយកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងដាវ យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post