header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញៈ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ប្រមាណ១០គីឡូក្រាមនិង៤០ក្រាម ត្រូវបានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសពីជនជាតិចិន២នាក់ដែលនាំចូលមកពីបរទេសធ្វើចរាចរក្នុងកម្ពុជា។ ការរឹបអូសនេះត្រូវបានធ្វើឡើងក្នុងនីតិវិធីជំនុំជំរះមុនអង្គសេចក្ដីនាព្រឹកថ្ងៃទី ១១ធ្នូ ឆ្នាំ២០១៨នៅចំពោះមុខជនជាប់ចោទទាំង២នាក់។ ជនជាប់ចោទទី១ឈ្មោះ Lin chin chai ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិចិនដីគោគ។ ជនជាប់ចោទទី២ឈ្មោះ lai kuan yu ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ពួកគេទាំង២នាក់ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុងចាប់ខ្លួនកាលពីថ្ថៃទី ១០កក្ដដា ឆ្នាំ២០១៨នៅប៉ុស្តប្រៃសណីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាមួយនិងគ្រគឿងញៀនសរុប១០០៤០ក្រាមដែលផ្ញើរពីប្រទេសអាឡឺម៉ងមកអោយឈ្មោះ lai kuan yu នៅប្រទេសកម្ពុជា។ ក្នុងសវនាកាតមុនអង្គសេចក្ដី ជនជាប់ចោទទាំង២នាក់បានសារភាពថាពួកគេមកប្រទេសកម្ពុជាដើម្បីបើកការកសុីដោយនាំកាហ្វេរមកលក់។ ពេលមកដល់ដំបូងក្នុងឆ្នាំ២០១៧ពួកគេបានស្គាល់ឈ្មោះ ដានីវ៉ា ជនជាត់អាឡឺម៉ង់ ហើយក៏បានទំនាក់ទំនងគ្នាដើម្បីធ្វើជំនួញ។ បន្ទាប់មកឈ្មោះដានីវ៉ា បានយកលិខិតឆ្លងដែនរបស់ Lai kuan យកទៅបំពេញបែបបទដើម្បីទទួលឥវ៉ាន់ដែលផ្ញើរមកពីបរទេស។ លុះដល់ថ្ងៃទី ១០កក្ដដា ឆ្នាំ២០១៨ ឈ្មោះ ដានីវ៉ា បានអោយពួកគេទៅទទួលយកឥវាន់ផ្ញើរមកពីអឺរុប ក៏ស្រាប់តែសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង។ សូមបញ្ជាក់ថាសវនាការមុនអង្គសេចក្ដីនេះ តុលាការសម្តេចរឹបអូសតែវត្ថុចាប់យកតែប៉ុណ្ណោះ ដោយមិនទាន់សម្រេចកាត់ទោស និងផ្ដន្ទាទោសជនជាប់ចោទទេ៕
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post