header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង: តើអង្គភាពប្រឆាំងអំពើពុករលួយ អភិបាលខេត្ត និងប្រធានមន្ទីរកសិម្មខេត្ត គួរតែស៊ើបអង្កេតលើមន្ត្រីមួយចំនួន ក្នុងស្រុកទឹកផុស និងឈ្មួញដីដែលមានឈ្មោះ ស្រាប់ យកមកផ្តន្ទាទោសតាមច្បាប់ដែរឬទេ?

រូបភាពខាងក្រោមនេះ ចំណុចភ្នំពាមលោក និង សូរិយ៉ា ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស (ដីគម្របរដ្ឋបាលព្រៃឈើ) ដែលបាននិងកំពុងរំលោភយកដីរដ្ឋជាច្រើនពាន់ហិកតា ដោយជ្រកក្រោមលេសផ្សេងៗ ដើម្បីបន្លំភ្នែកថ្នាក់លើ យកដីទៅលក់ឲ្យឈ្មួញក្នុងតម្លៃ២ពាន់ដុល្លារ ក្នុង១ហិកតា ដែលមានមន្ត្រីខ្លះ ស្ថិតក្នុងស្ថាប័នរដ្ឋជួយជ្រោមជ្រែង ។

សេចក្តីរាយការណ៍មកថា បុគ្គលម្នាក់ឈ្មោះ ចាន់ គៀន (មេការរៀបដីរដ្ឋ) មានទីលំនៅ ភូមិទំម្ព័រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួនរៀបចំដីព្រៃរបស់រដ្ឋ (ពីមុន+បច្ចុប្បន្ន) ជាង៣០០០ហិកតា លក់ឲ្យក្រុមហ៊ុនចិន ។ អំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ ប៉ុន្តែមិនមានដីគ្រប់ចំនួន ទើបធ្វើសកម្មភាពបែបនេះបន្ថែមទៀត ។ បុគ្គលម្នាក់នេះ ប្រភពបង្ហើបថា រៀបដីឲ្យទៅឈ្មោះ ព្រហ្ម ហួយ បន្តលក់ឲ្យចិននៅក្នុងតំបន់នោះ ដោយមានមន្ត្រីមួយចំនួនក្នុងសាលាស្រុកជួយជ្រោមជ្រែង ។

លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មខេត្តបញ្ជាក់ យ៉ាងច្បាស់ថា ពិតជាឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋ ហើយលោក និងមិនអនុញ្ញាតឲ្យបុគ្គលដែល បានប្រព្រិត្តរួចពីច្បាប់បានឡើយ ។ បើអត់មានការរំលោភដីរដ្ឋ ហេតុអ្វីបានជាជំនាញចាប់គ្រឿងចក្រទាំងនោះ (អាប៊ុល៣គ្រឿង)? ។

ករណីខាងលើនេះ ស្នើសុំឲ្យមានវិធានការស្រាវជ្រាវការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ នៅលើទីតាំងដីប្រមាណជិត៣ពាន់ហិកតា ដែលក្រុមហ៊ុនចិនកំពុងគ្រប់គ្រងស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយមានការចូលរួមពីអ្នកសារព័ត៌មានថតឡាយផ្ទាល់ផងដែរ ។

កន្លងមករដ្ឋបាលស្រុកទឹកផុសចេញលិខិតចោទប្រកាន់អ្នកសារព័ត៌មាន ថា ការចុះផ្សាយមិនមានភាពប្រក្រតី បានធ្វើឲ្យសាធារណជន មួយចំនួនមានការភាន់ច្រឡំ មិនតែប៉ុណ្ណោះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស មន្ត្រីមួយចំនួន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងគុណតម្លៃរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំក្នុងដែនសមត្ថកិច្ចស្រុកទឹកផុស ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post