header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សង្កេតឃើញថា​ ក្រោយពីមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែលបើកទូរហ្គេមបាញ់ត្រីឲ្យអស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែងករណីនេះកើតឡើងវិញម្ដងទៀត សង្កេតឃើញថា​ កម្លាំងការិយាល័យព្រហ្មទណ្ឌ​ កម្រិតស្រាល​ បានឆ្មក់បើក​ប្រតិបត្តិការ​បង្ក្រាប​បានជារឿយៗ នៅតាមបណ្ដាលនានាបន្តបន្ទាប់គ្នា​តែម្តង​។

ក្នុងចំណោម​ទីតាំងដែលលួចបើកល្បែងស៊ីសងជាច្រើនកន្លែង (មានទាំងណេត២៤ម៉ោង​ បង្កប់ល្បែងភ្នាល់អនឡាញ និងទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង) ទូទាំងរាជធានីភ្នំពេញ​ កំពុងបើកដំណើរ២៤ម៉ោង លើ២៤ម៉ោង​ មិនមានអ្នកណាហ៊ានបង្ក្រាប​ ព្រោះទីតាំងខ្លះជាឆ្នាំងបាយរបស់អស់លោក​រក្សាទុក គឺមានអ្នកកាងមិនឲ្យអ្នកណាបង្ក្រាបនោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងដុះស្លែ ចំនួន២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្សបាន៣នាក់ ដកទូរហ្គេម១គ្រឿង និងទីតាំងទី២ នៅតាមផ្លូវ២៧១ ម្ដុំច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ ឃាត់ខ្លួនមនុស្សបាន១២នាក់​ ដកហូតទូរហ្គេម​២គ្រឿង នៅវេលាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ។

តាមការបញ្ជាក់ពីលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលភ្នំពេញ បានប្រាប់ឲ្យភ្នាក់ងារ​សារព័ត៌មាន​ CAM POST​ ឲ្យដឹងថា​ នៅក្នុងប្រតិបត្តិការ​​ឆ្មក់បង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រីដុះស្លែ ចំនួន២ទីតាំងនេះ គឺកម្លាំងលោកបានធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប១៥នាក់ និងធ្វើការដកហូតទូហ្គេម​ ៣គ្រឿង រួមទាំង​ កៅអី​អង្គុយ​ កង្ហារ​ និង​សម្ភារៈ​ផ្សេងៗ​ទៀត។

បច្ចុប្បន្ន ​ជនសង្ស័យ​ប្រុសស្រីទាំង១៥នាក់ បានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យ​នគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីកសាង​សំណុំរឿង​ចាត់ការតាមនីតិវិធី ចំណែកទូរហ្គេម​រក្សាទុក​បណ្ដោះអាសន្ន​ រងចាំកម្ទេចចោលពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post